ទូទឹកកក អាចជួយការពារស្បៀងអាហាររបស់យើងឱ្យមានសុវត្ថិភាពពីមេរោគ និងការពារពីជំងឺដែលបង្កឡើងដោយអាហារ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបានណែនាំអំពី “ការថែរក្សាទុកអាហារក្នុងទូរទឹកកក” ប្រកបដោយសុវត្ថិភាព និងទុកបានយូរ ៖

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  • ទុកអាហារនៅក្នុងទូទឹកកក ជំនួសឱ្យនៅសីតុណ្ហភាពបន្ទប់ធម្មតាពីព្រោះបាក់តេរីអាចកើតមានបានយ៉ាងឆាប់រហ័សនៅសីតុណ្ហភាពបន្ទប់ធម្មតា។
  • កុំប្រើវត្ថុរាវដែលមានជាតិខ្លាញ់ឱ្យសោះ លើកលែងតែអ្នកយកវាទៅដាំឱ្យពុះជាមុនសិន ដើម្បីសម្លាប់មេរោគណាមួយ។
  • លាងសម្អាតទូទឹកកកឱ្យបានញឹកញាប់ ហើយជូតរបស់កំពប់ភ្លាមៗ ដើម្បីកាត់បន្ថយការលូតលាស់របស់បាក់តេរី។
  • ចៀសវាងការជ្រុះ ធ្លាក់ ឬហូរទឹកពីសាច់ ឬបន្លែ ដែលវាអាចសាយមេរោគពីអាហារមួយទៅអាហារមួយទៀត។
  • គ្របម្ហូបនៅក្នុងទូទឹកកក។
  • ពិនិត្យអាហារដែលនៅសល់ជាប្រចាំ ដើម្បីចៀសវាងការទិញមកបន្ថែមជាន់គ្នា។
  • ទុកស៊ុតក្នុងប្រអប់ ហើយដាក់ក្នុងទូទឹកកក។
  • ពិនិត្យកាលបរិច្ឆេទផុតកំណត់ជានិច្ច។
  • ប្រសិនបើចំណីអាហារមើលទៅមិនល្អ ឬហួសកាលបរិច្ឆេទផុតកំណត់ សូមបោះចោលភ្លាម៕