ជាមធ្យម ទារក និងកុមារតូចៗ អាចនឹងកើតមានជំងឺផ្តាសាយ ៨ ដងក្នុងមួយឆ្នាំ ប៉ុន្តែមានវិធីដ៏សាមញ្ញមួយចំនួនដើម្បីបង្កើនសមត្ថភាពប្រព័ន្ធភាពស៊ាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ខាងក្រោមនេះ គឺជាគន្លឹះទាំង ៥ ដើម្បីជួយឲ្យប្រព័ន្ធភាពស៊ាំកុមាររឹងមាំ ៖

• បៅដោះម្តាយឲ្យបានយ៉ាងហោចណាស់ ៦ ខែដំបូង។

• ទទួលទានប្រូបាយអូទិក ពីព្រោះការសិក្សាជាច្រើនបានរកឃើញថា ទារកឆាប់ជាសះស្បើយពីជំងឺរលាកក្រពះពោះវៀន ប្រសិនបើទារកបានទទួលយកប្រូបាយអូទិក ។

• ការបង្កើនការទទួលទានអាស៊ីតខ្លាញ់ដ៏សំខាន់ ហើយអាស៊ីតខ្លាញ់ដ៏សំខាន់នៅក្នុងត្រីដែលសម្បូរខ្លាញ់ ដូចជាត្រីសាលម៉ុន មិនគ្រាន់តែមានផលល្អសម្រាប់ជំរុញការអភិវឌ្ឍន៍ខួរក្បាលប៉ុណ្ណោះទេ វាក៏អាចជួយបង្កើនភាពស៊ាំរបស់កុមារបានយ៉ាងល្អផងដែរ ដោយវាបានជួយបង្កើនកោសិកាឈាមស ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

• ទទួលពន្លឺព្រះអាទិត្យឲ្យបានគ្រប់គ្រាន់ ពីព្រោះការទទួលពន្លឺព្រះអាទិត្យមិនបានគ្រប់គ្រាន់ មានន័យថាទារកមិនបានទទួលវីតាមីន D គ្រប់គ្រាន់។ ហើយពន្លឺព្រះអាទិត្យមិនត្រឹមតែជួយស្រូបយកជាតិកាល់ស្យូមសម្រាប់ឆ្អឹង និងធ្មេញឲ្យមានសុខភាពល្អប៉ុណ្ណោះទេ វាក៏មានជួយឲ្យប្រព័ន្ធភាពស៊ាំមានភាពរឹងមាំផងដែរ។

• ការបង្កើនប្រព័ន្ធការពាររាងកាយដោយការញ៉ាំផ្លែឈើ និងបន្លែ ដូច្នោះ អ្នកត្រូវឲ្យកុមារដែលមានអាយុពី ១ ទៅ ១២ ឆ្នាំ បរិភោគវា ដើម្បីឲ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ៕