Pregnant woman in delivery room, having contractions

នៅពេលអ្នកស្ថិតនៅក្នុងមន្ទីរពេទ្យ ដើម្បីរង់ចាំការសម្រាលកូន អ្វីដែលអ្នកតែងតែគិតដល់នោះ គឺផែនការកំណើត ប៉ុន្តែអ្វីដែលអ្នកដែលអ្នកមិនបានគិតដល់នោះ គឺការបរិភោគអាហារ និងចំនួននៃការបរិភោគនោះ ព្រោះថាអាហារសម្រន់ក៏អាចជួយរក្សាថាមពលនៅក្នុងអំឡុងពេលសម្រាលកូនបានផងដែរ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

អាហារដែលអាចជួយបង្កើនថាមពលនៅក្នុងអំឡុងជិតសម្រាលកូននោះគឺ ៖

• ការជ្រើសរើសអាហារដែលផ្ដល់ថាមពលយឺតៗ ដូចជា នំសាំងវិច ដំឡូង និងអង្ករសំរូប ដែលជាប្រភពនៃកាបូអ៊ីត្រាតមួយដ៏ល្អ ដែលនឹងអាចជួយរក្សាថាមពលបានយ៉ាងយូរ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

• មិនត្រូវញ៉ាំអាហារដែលមានរសជាតិហឹរ ព្រោះរសជាតិហឹរអាចធ្វើឲ្យអ្នកភើរ និងការកន្ត្រាក់កាន់តែខ្លាំង ដែលវាជាផលមិនល្អសម្រាប់រាងកាយ។

• ប្រសិនបើអ្នកត្រូវធ្វើការសម្រាលកូនដោយការវះកាត់ អ្នកមិនត្រូវញ៉ាំអាហារ បើទោះបីជាវាជាចំនួនដ៏តិចតួចក៏ដោយ ហើយអ្នកត្រូវអត់អាហារ ៨ ម៉ោង មុននឹងធ្វើការវះកាត់។

• ញ៉ាំអាហារសម្រន់តិចតូច ប៉ុន្តែជារៀងរាល់ម៉ោង បើទោះបីជាអ្នកមានអារម្មណ៍ថា លេបមិនបាន ឬមិនឃ្លាន អ្នកក៏ត្រូវញ៉ាំអាហារតិចតួចមួយម៉ោងម្តងក្នុងអំឡុងពេលសម្រាលកូន។ អ្នកអាចសាកល្បងញ៉ាំនំ ផ្លែឈើ ដំឡូង ឬគ្រាប់ធញ្ញជាតិ។

• ការរក្សាសំណើមដល់ស្បែក អ្នកត្រូវផឹកទឹកឲ្យបានច្រើន និងទៀងទាត់ ប្រសិនបើអ្នកកំពុងជួបការលំបាកក្នុងការបរិភោគអាហារ ប៉ុន្តែមិនត្រូវញ៉ាំភេសជ្ជៈដែលមានឧស្ម័នច្រើនពេកឡើយ៕