ដើម្បីការពារការឡើងទម្ងន់លើសលប់ និងបញ្ហាសុខភាពដែលទាក់ទងនិងការលើសទម្ងន់ អ្នកអាចអនុវត្តន៍នូវវិធីសាស្រ្តមួយចំនួន ដើម្បីទប់ស្កាត់ការឡើងទម្ងន់ ដូចជា ៖

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

• ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ដូចជាការធ្វើលំហាត់ប្រាណកម្រិតមធ្យម រួមមាន ការដើរយ៉ាងលឿន និងហែលទឹកប្រមាណ ១៥០ ទៅ ៣០០នាទី ក្នុងមួយសប្តាហ៍ ដើម្បីទប់ស្កាត់ការឡើងទម្ងន់។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

• ការបរិភោគអាហារដែលមានសុខភាពល្អ ដូចជា អាហារដែលមានកាឡូរីទាប អាហារដែលសារធាតុចិញ្ចឹមច្រើន ដូចជា ផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិ ហើយត្រូវជៀសវាងអាហារដែលមានជាតិខ្លាញ់និងផ្អែមខ្លាំង ព្រមទាំងការសេពគ្រឿងស្រវឹងផងដែរ។ អ្នកត្រូវញ៉ាំអាហារមួយថ្ងៃបីពេលឲ្យបានទៀងទាត់ និងត្រូវកំណត់ចំនួនអាហារសម្រន់។ អ្នកក៏អាចទទួលទានអាហារដែលមានជាតិខ្លាញ់ខ្ពស់ កាឡូរីខ្ពស់ម្ដងម្កាលបានផងដែរ។ អ្នកត្រូវប្រាកដថា អ្នកបានជ្រើសរើសយកអាហារដែលលើកកម្ពស់ទម្ងន់ឲ្យមានសុខភាពល្អ និងសុខភាពល្អ។

• ជៀសវាងកត្តាដែលធ្វើឲ្យអ្នកឃ្លាន ដូចជា ការសរសេរកំណត់ចំណាំនូវអ្វីដែលអ្នកបានបរិភោគ ចំនួនដែលអ្នកបានបរិភោគ ពេលវេលាដែលអ្នកបានបរិភោគ អារម្មណ៍ដែលអ្នកកំពុងតែឃ្លាន និងរបៀបដែលអ្នកកំពុងតែឃ្លាន។ បន្ទាប់មក អ្នកត្រូវស្វែងរកយុទ្ធសាស្រ្តដើម្បីដោះស្រាយស្ថានភាពទាំងនេះ និងត្រួតពិនិត្យនៃការញ៉ាំអាហាររបស់អ្នក។

• ការត្រួតពិនិត្យទម្ងន់ឲ្យបានទៀងទាត់ យ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។