ខាងក្រោម​នេះ ​គឺជា​វិធីមួយ​ចំនួន ​ដើម្បី​ជួយឲ​្យកូន​របស់​អ្នក​ស្រឡាញ់​ការ​សរសេរ​ ៖

ការជំរុញលើកទឹកចិត្ត
អ្នកត្រូវផ្តល់ឱកាសឲ្យ​​កូន​របស់​អ្នកគូសខ្មៅដៃនៅលើ​ក្រដាស គូសដី​ស​នៅតាមចិញ្ចើម​ផ្លូវ​ លាបថ្នាំនៅលើជើងទ្រក្ដារ និង​គូសកំណត់សម្គាល់​នៅលើ​ផ្ទាំងរូបភាព ​ប៉ុន្តែ​អ្នកត្រូវបង្កើតឲ្យមានភាព​សប្បាយ​រីករាយ​។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

កូន​របស់​អ្នក​នឹង​មាន​​ពេល​វេលាគ្រប់គ្រាន់​សម្រាប់​ការសរសេរ​ដោយ​ដៃ ​និង​សន្លឹក​កិច្ចការ​នៅ​សាលា​។ ​អ្នកត្រូវ​លើក​ទឹក​ចិត្តឲ្យកូនអ្នករៀន​សរសេរ ហើយត្រូវផ្ដល់​រង្វាន់នៅពេលកូនអ្នកធ្វើកាងារបានល្អនោះ​។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

រក្សា​ភាព​ខុស​គ្នា​នៃ​ឧបករណ៍​សរសេរ​ដោយដៃ
អ្នកត្រូវដាក់ហាយឡាយ ដី​ស ប៊ិច ខ្មៅដៃ និង​ថ្នាំលាប​នៅ​ក្នុង​ថត ​ឬ​ប្រអប់សម្រាប់ដាក់សំភារៈគូសរូប​ និងត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​របស់​អ្នក​ប្រើ​ពួក​វា​ទាំង​អស់​។ ការគូសដីនៅតាមចិញ្ចើម​ផ្លូវ គឺ​ជា​សកម្មភាព​មួយ​ដ៏ល្អ​នៅពេលថ្ងៃ។

ការ​សាកល្បងជាមួយក្រដាសផ្ទាំងធំៗ
អ្នកអាចប្រើក្រដាសកាសែតធំៗដែលមាន​តម្លៃថោក​ៗ ព្រោះ​កុមារចូលចិត្តការសរសេរនៅលើក្រដាសដែលមាន​ផ្ទៃ​ធំ​ៗ។ ប្រសិនបើ​អ្នក​ព្រួយបារម្ភ​អំពីភាព​រញ៉េរញ៉ៃនោះ អ្នកអាចបង្កើតតុរបស់កូនអ្នក​នៅ​ខាង​ក្រៅ​ ឬនៅ​ផ្នែកណាមួយ​នៃ​ផ្ទះ​បាយ ​ឬ​បន្ទប់​លេង​ដែល​ជា​កន្លែងមិន​មាន​បញ្ហាដល់​អ្នក​។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ការបង្កើតទម្លាប់ល្អក្នុងការ​សរសេរ
អ្នកត្រូវឲ្យ​កូន​របស់​អ្នកមើល​ឃើញការ​សរសេរ​​របស់អ្នកជា​រៀងរាល់ថ្ងៃ ដូចជាការធ្វើ​បញ្ជីការងារ​ ការ​សរសេរ​អ៊ី​ម៉ែ​ល​ និងសំបុត្រ។ កុមារភាគច្រើនចូលចិត្តការ​ចម្លង​តាម ដូច្នោះប្រសិន​បើ​អ្នកចូលចិត្តការ​សរសេរ​ នោះវាជាឱកាស​ឲ្យកូន​របស់​អ្នក​រៀន​ចែក​រំលែក​ភាព​រីករាយពី​អ្នកផងដែរ​។

ឲ្យកូនទិញសៀវភៅកំណត់​ហេតុ​ប្រចាំ​ថ្ងៃ​មួយ
កូន​ក្មេងចូលចិត្តការ​សរសេរ​​កំណត់​ហេតុដែលវាអាចពីគំនិត​អារម្មណ៍ ​និង​សកម្មភាព​ពិសេសៗនៅលើ​ទំព័រ​ជា​រៀង​រាល់​ថ្ងៃ​។ បើ​ទោះ​បីជាកូនអ្នក​បាន​សរសេរ​មួយប្រយោគជា​រៀង​រាល់​ថ្ងៃ​ ឬ​ពីរថ្ងៃម្ដងក៏ដោយក៏អាចធ្វើឲ្យកូនអ្នក​ចាប់​ផ្តើ​ម​មើល​ឃើញ​ពី​តម្លៃ​នៃ​​គំនិត​របស់គេបាន។

ការបង្ហាញពីចំណាប់អារម្មណ៍​ខ្លាំង
អ្នកត្រូវបង្ហាញ​ពីការ​ចាប់​អារម្មណ៍នូវ​អ្វី​ដែល​កូន​របស់​អ្នកបាន​សរសេរ​ ឬ​គូរ បើ​ទោះ​បី​ជា​វា​មានការ​លំបាក​ក្នុង​ការ​យល់​ពី​អត្ថន័យ​ក៏ដោយ៕