វិទ្យាស្ថានជាតិនៃជំងឺទឹកនោមផ្អែម និងជំងឺរំលាយអាហារនិងតម្រងនោម (National Institute of Diabetes and Digestive and Kidney Diseases) និយាយថា ជាង ៧០ ភាគរយនៃមនុស្សពេញវ័យនៅសហរដ្ឋអាមេរិក គឺ លើសទម្ងន់ ឬធាត់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
តើអ្នកជាម្នាក់ក្នុងចំណោមពួកគេដែរឬទេ?
មុនពេលចាប់ផ្តើមផែនការសម្រកទម្ងន់ អ្នកគួរតែទៅជួបគ្រូពេទ្យ។ សំណួរដំបូងដែលត្រូវពិចារណាគឺ ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- តើខ្ញុំអាចផ្លាស់ប្តូរទម្លាប់ញ៉ាំរបស់ខ្ញុំយ៉ាងដូចម្តេចដើម្បីឱ្យខ្ញុំឡើង ឬចុះទម្ងន់ដែលមានសុខភាពល្អ?
- តើខ្ញុំត្រូវធ្វើលំហាត់ប្រាណបែបណា និងទម្ងន់ប៉ុន្មានដែលខ្ញុំគួរសម្រក?
- តើខ្ញុំអាចទទួលបានអត្ថប្រយោជន៍ពីការទៅជួបអ្នកជំនាញផ្នែកអាហារបំប៉ន ឬអ្នកសម្រកទម្ងន់ដែរឬទេ?
ទីភ្នាក់ងារនិយាយថា អ្នកគួរតែធ្វើការស្រាវជ្រាវរបស់អ្នកមុនពេលចាប់ផ្តើមផែនការសម្រកទម្ងន់ថ្មី។ រកមើលអ្វីមួយដែលនឹងលើកកម្ពស់អាកប្បកិរិយាដែលមានសុខភាពល្អដែលជួយអ្នកសម្រកទម្ងន់ដោយសុវត្ថិភាព។ ដូចគ្នានេះផងដែរ ចូររកឱ្យឃើញអ្វីមួយដែលអ្នកនឹងប្តេជ្ញាចិត្តជារៀងរាល់ថ្ងៃ ដើម្បីជួយរក្សាទម្ងន់ជារៀងរហូត។
ដើម្បីសម្រកទម្ងន់
- ញ៉ាំអាហារមានសុខភាពល្អតាមការណែនាំរបស់អ្នកជំនាញ
- ហាត់ប្រាណជារៀងរាល់ថ្ងៃ
- ញ៉ាំទឹកឱ្យបានច្រើន
- កាត់បន្ថយស្រ្តេស និងការញ៉ាំខុសទំនងពេលវេលា
- ញ៉ាំបន្លែ និងផ្លែឈើឱ្យបានច្រើន៕