មេរោគ អាចរីកលូតលាស់នៅកន្លែងហាត់ប្រាណដោយងាយ ដោយបង្កើតជាកន្លែងបង្កាត់ដ៏ល្អឥតខ្ចោះ សម្រាប់ការឆ្លងមេរោគលើស្បែក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បណ្ឌិត្យសភារោគសើរស្បែកអាមេរិច (American Academy of Dermatology) បាននិយាយថា បាក់តេរី វីរុស និងផ្សិតដុះនៅកន្លែងក្តៅ និងមានសំណើម ដូចជាទូរចាក់សោរដាក់ឥវ៉ាន់ ឬឧបករណ៍ហាត់ប្រាណនានា។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បណ្ឌិត្យសភារោគសើរស្បែកអាមេរិច (American Academy of Dermatology) បានលើកឡើងពីវិធីបង្ការទាំងនេះ ៖
- ស្លៀកសម្លៀកបំពាក់រលុងៗ
- តែងតែពាក់ស្បែកជើងនៅជុំវិញបន្ទប់ចាក់សោរ និងអាងហែលទឹក
- ទុកស្បែកជើងផ្ទាត់ក្នុងកាបូបហាត់ប្រាណរបស់អ្នកដើម្បីប្រើក្នុងបន្ទប់ទឹកសាធារណៈ
- អាចជូតសម្អាត ឬប្រើស្ប្រៃយ៍សម្លាប់មេរោគលើឧបករណ៍ដែលអ្នកហាត់ប្រាណ ឬប៉ះពាល់
- គ្រប ឬសម្អាតមុខរបួសដែលអ្នកមានឱ្យបានស្អាតល្អ
- លាងដៃភ្លាមៗ ក្រោយពេលឈប់ហាត់ប្រាណ
- ងូតទឹកឱ្យបានឆាប់ បន្ទាប់ពីហាត់ប្រាណរួចស្លៀកពាក់ខោអាវស្អាតៗ៕