អ្នកជំនាញនិយាយថា មិនថាស្ថិតក្នុងបរិមាណណា ជាតិអាល់កុល គឺមិនមានសុវត្ថិភាពក្នុងការផឹកទេក្នុងកំឡុងពេលអ្នកមានផ្ទៃពោះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សមាគមន៍អ្នកមានផ្ទៃពោះនៅអាមេរិក (American Pregnancy Association) និយាយថា សូម្បីតែបរិមាណតិច ឬមធ្យមក៏វាអាចបង្កហានិភ័យចំពោះអ្នកម្តាយ និងទារកក្នុងផ្ទៃដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ហានិភ័យចំពោះកូនក្នុងផ្ទៃរួមមាន ប៉ុន្តែមិនត្រូវបានកំណត់ចំពោះ ៖
- ភាពខុសធម្មតានៃរាងកាយ
- ការសម្របសម្រួល និងការចងចាំខ្សោយ
- អាកប្បកិរិយាគួរព្រួយបារម្ភ ឬសកម្មជ្រុលពេក
- ពិការភាពលើការរៀនសូត្រ ការនិយាយ និងបញ្ញាស្មារតី
- មានបញ្ហាបេះដូង តម្រងនោម ឬឆ្អឹង៕