ទំនាក់ទំនង គឺជាផ្នែកមួយចាំបាច់នៃការរស់នៅប្រកបដោយសុខភាព។ សាកលវិទ្យាល័យវ៉ាស៊ីនតោន (University of Washington) មានប្រសាសន៍ថា ទោះបីគ្មានទំនាក់ទំនងល្អឥតខ្ចោះក៏ដោយ ទំនាក់ទំនងមិនល្អ អាចបង្កឱ្យមានភាពមិនស្រួល និងបង្កគ្រោះថ្នាក់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សាកលវិទ្យាល័យវ៉ាស៊ីនតោន (University of Washington) បង្ហាញពីសញ្ញានៃទំនាក់ទំនងមិនល្អមួយចំនួន ដែលអ្នកគួរប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ក៏ដូចជាសម្រេចចិត្តជាថ្មីក្នុងទំនាក់ទំនងមួយនោះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការធ្វេសប្រហែស ឬមិនយកចិត្តទុកដាក់លើខ្លួនឯង ឬដៃគូ
- អ្នកមានអារម្មណ៍ថា មានសម្ពាធ ក្នុងការផ្លាស់ប្តូរអ្នកជានរណា ឬចាកចេញពីសកម្មភាពដែលអ្នកពេញចិត្ត
- ជាញឹកញាប់ អ្នកមានអារម្មណ៍ថាត្រូវការភាពត្រឹមត្រូវលើសកម្មភាពរបស់អ្នក
- មានអារម្មណ៍ថា មានកាតព្វកិច្ចរួមភេទជាមួយដៃគូរបស់អ្នក
- អ្នកមានអារម្មណ៍ថា ខ្វះភាពយុត្តិធម៌ និងសមភាព។
- ប្រសិនបើដៃគូព្យាយាមធ្វើបាបអ្នកខាងផ្លូវកាយ ឬផ្លូវភេទ សូមរកជំនួយដោយមិនត្រូវបង្អង់យូរឡើយ៕