តើវាមានសុវត្ថិភាពទេ ក្នុងការងូចទឹក ហើយត្រាំទឹកក្តៅ ក្នុងអំឡុងពេលស្រ្តីមានផ្ទៃពោះ?
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ការមានផ្ទៃពោះ និងការងូតទឹកក្តៅ អាចជាការរួមបញ្ចូលគ្នាដ៏គ្រោះថ្នាក់មួយ។ ការចំណាយពេល ១០ នាទី ឬច្រើនជាងនេះនៅក្នុងអាងទឹកក្តៅ អាចបណ្តាលឲ្យសីតុណ្ហភាពរាងកាយកើនទៅដល់ទៅ ៣៨.៩ អង្សារសេ ដែលជាសីតុណ្ហភាពខ្ពស់មួយ។
ការសិក្សាមួយចំនួនបានបង្ហាញថា វាជាហានិភ័យខ្ពស់ដែលអាចធ្វើឲ្យប្រឈមនឹងការរលូតកូន ព្រមទាំងប៉ះពាល់ដល់ការលូតលាស់នៃសរសៃប្រសាទរបស់ទារកក្នុងផ្ទៃ ដែលអាចនាំឲ្យមានភាពខុសប្រក្រតីដ៏ធ្ងន់ធ្ងរលើខួរក្បាល និងខួរឆ្អឹងខ្នង ជាពិសេស ក្នុងអំឡុងពេល ៤ ទៅ ៦ សប្តាហ៍ដំបូងនៃគភ៌។
ប្រសិនបើអ្នកមានបំណងចង់មានផ្ទៃពោះ ឬសង្ស័យថាកំពុងតែមានផ្ទៃពោះ ហើយចង់ត្រាំទឹកក្តៅ អ្នកគួរអនុវត្តបែបនេះ ដើម្បីកាត់បន្ថយហានិភ័យ ៖
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
- កំណត់ពេលវេលាត្រាំក្នុងអាងទឹកក្តៅឲ្យតិចជាង ១០ នាទី
- ជៀសវាងការអង្គុយនៅក្បែររូប៊ីនេ ព្រោះវាផ្តល់នូវទឹកថ្មីដែលមានកំដៅខ្ពស់
- ជៀសវាងការចំណាយពេលវេលានៅក្នុងការត្រាំទឹកក្តៅច្រើនជាងម្តងក្នុងមួយសប្តាហ៍
- ក្រោកចេញពីអាង ប្រសិនបើអ្នកចាប់ផ្តើមបែកញើស ឬមានអារម្មណ៍ថា មិនស្រណុកស្រួល
- កុំត្រាំទឹកក្តៅ ប្រសិនបើអ្នកមិនមានសុខភាពល្អ ឬអ្នកមានសីតុណ្ហភាពខ្ពស់រួចទៅហើយ ដោយសារតែជំងឺ ការធ្វើលំហាត់ប្រាណ ឬទើបតែសូណារួច៕