ជំរាបសួរអ្នកទាំងអស់គ្នា ថ្ងៃនេះខ្ញុំនឹងផ្តល់យោបល់សំខាន់ៗមួយចំនួនអំពីរបៀបរក្សាកូនៗឲ្យមានសុខភាពល្អ និងសប្បាយរីករាយអំឡុងពេលវិស្សមកាល។

វិស្សមកាល គឺជាពេលវេលាដ៏ល្អមួយដើម្បីរៀនពីចំណង់ចំណូលចិត្តថ្មីមួយចំនួន – លើកទឹកចិត្តកូនរបស់អ្នកឲ្យអានសៀវភៅតូចៗ គួរចូលរៀនថ្នាក់របាំមួយចំនួន ថ្នាក់តន្រ្តី និងការចម្អិនអាហារជាដើម។ សូមឲ្យពួកគាត់ចូលរួមក្នុងកីឡាដូចជាកីឡានានាដែលគាត់ចង់លេង។ នេះធ្វើឲ្យការច្នៃប្រឌិតរបស់កូនអ្នកកាន់តែប្រសើរឡើង។

ចូរចំណាយពេលដើរជាមួយគាត់ លេងជាមួយគាត់ នៅពេលចុងសប្តាហ៍ ដោយការនាំគាត់ទៅលេងនៅភូមិចាស់របស់អ្នក ឬក៏ឲ្យគាត់ស្នាក់នៅជាមួយយប់បងប្អូនជីដូនមួយ ឬមនុស្សដែលគេចង់នៅក្បែរ។ នេះជួយក្នុងការធ្វើឲ្យប្រសើរឡើង នូវតុល្យភាពនៃអារម្មណ៍របស់កុមារ។

ត្រូវប្រាកដថាកុមារមិនខ្ជះខ្ជាយពេលវេលានៅលើទូរទស្សន៍ ទូរសព្ទ័ ឬហ្គែមឡើយ។ ចូលរួមជាមួយគាត់ក្នុងសកម្មភាពសប្បាយរីករាយ។ នាំពួកគេទៅមើលសារមន្ទីរ ឧទ្យានជាតិមជ្ឈមណ្ឌលវិទ្យាសាស្ត្រ ប្រាសាទ ឬទីកន្លែងប្រវត្តិសាស្រ្តជាដើម។

យ៉ាងណាមិញ ចូររក្សាទឹកឲ្យបានម៉ត់ចត់ ដូចជាការឲ្យពួកគេញ៉ាំទឹកដូង ទឹកដោះគោ ឬទឹកធម្មតាឲ្យបានច្រើន ដើម្បីបង្ការបញ្ហាខ្វះជាតិទឹក។

ពេលវេលាវិស្សមកាល ឪពុកម្តាយជាច្រើនមានគម្រោងធ្វើដំណើរតិចតួច។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលអ្នកអាចធ្វើតាម ដើម្បីកុំឲ្យកូន និងអ្នកឈឺក្នុងដំណើរ។

• ជៀសវាងពីអាកាសធាតុខ្លាំង ឬការផ្លាស់ប្តូរអាកាសធាតុ
• ជៀសវាងអាហារនៅខាងក្រៅឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន (ញ៉ាំអាហារសាមញ្ញ)
• កុំឲ្យគេញ៉ាំច្រើនពេក ដូចជាដំឡូងបារាំង អាហារសម្រន់ ឬក្រែមទឹកកក
• ឲ្យកូនញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន
• ពិសាទឹកច្រើន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង