ការថយចុះចំណង់ផ្លូវភេទ សំដៅទៅលើការថយចុះចំពោះចំណង់ ឬការចាប់អារម្មណ៍ទៅលើសកម្មភាពផ្លូវភេទ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ការថយចុះចំណង់ផ្លូវភេទអាចបណ្តាលមកពីកត្តារាងកាយ ឬចិត្តសាស្ត្រ។ វាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះកម្រិតនៃអ័រម៉ូនតេស្តូស្តេរ៉ូន។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
វាក៏អាចត្រូវបានបង្កឡើងដោយបញ្ហាចិត្តសាស្ត្រ ដូចជាការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត ជំងឺផ្លូវកាយ ដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ថ្នាំមួយចំនួន រួមមានថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាចំពោះចំនងស្នេហា។
ធ្វើម៉េចទើបបញ្ហាផ្លូវភេទរបស់បុរសត្រូវបានធ្វើរោគវិនិច្ឆ័យឃើញ?
ដើម្បីធ្វើរោគវិនិច្ឆ័យចំពោះបញ្ហាសុខភាពផ្លូវភេទបុរស គ្រូពេទ្យនឹងចាប់ផ្តើមជាមួយនឹងប្រវត្តិនៃរោគសញ្ញា និងការពិនិត្យរាងកាយ។ គាត់អាចសុំតេស្តដទៃទៀត ដើម្បីមើលពីបញ្ហានានាដែលអាចជម្រុញឲ្យមានបញ្ហាផ្លូវភេទនេះ។ គ្រូពេទ្យអាចសុំឲ្យអ្នកទៅជួយអ្នកឯកទេសដទៃ ដូចជាគ្រូពេទ្យឯកទេសជំងឺតម្រងនោម អ្នកព្យាបាលបញ្ហាផ្លូវភេទ និងអ្នកផ្តល់ប្រឹក្សាដទៃ៕