សមាគមន៍ធ្មេញអាមេរិក (American Dental Association) និយាយថា ប្រហែលពាក់កណ្តាលនៃមនុស្សពេញវ័យមានបញ្ហាខ្យល់ដង្ហើមមិនល្អ នៅចំណុចខ្លះក្នុងឆាកជីវិតរបស់ពួកគេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បញ្ហាវេជ្ជសាស្ត្រ ដែលគេហៅថា ក្លិនស្អុយមាត់ (halitosis) វាច្រើនតែបណ្តាលមកពីការបរិភោគអាហារដែលមានផលប៉ះពាល់ ការជក់បារី ឬបញ្ហាស្ងួតមាត់។
អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ដើម្បីជួយកម្ចាត់ដង្ហើមមិនល្អ សមាគមន៍ធ្មេញអាមេរិក (American Dental Association) បានណែនាំថា ៖
- ដុសធ្មេញ ២ ដងក្នុងមួយថ្ងៃ
- ខ្ពុរមាត់ជាមួយទឹកសម្អាតជារៀងរាល់ថ្ងៃ
- ប្រើអំបោះរូសធ្មេញ
- កោសសម្អាតអណ្តាត
- ប្រើទឹកមាត់នៅពេលចាំបាច់
- ធ្វើឱ្យមានទឹកមាត់ ដោយការទំពារអាហារ
- សម្អាតធ្មេញឱ្យបានទៀងទាត់
- ឈប់ជក់បារី
- ទៅជួបពេទ្យធ្មេញឱ្យបានទៀងទាត់ យ៉ាងហោចណាស់ ១ ឆ្នាំម្តង
- កុំញ៉ាំអាហារមានក្លិនមាត់ខ្លាំងញឹកញាប់ដូចជាខ្ទឹមជាដើម៕