សាកលវិទ្យាល័យ Wake Forest University និយាយថា ការថែរក្សាផ្ទះបាយឱ្យស្អាត អាចការពារជំងឺ និងបង្កើនគុណភាពសុខភាពសម្រាប់អ្នក ក្រុមគ្រួសារ និងភ្ញៀវរបស់អ្នក។ ជំងឺចំណីអាហារជាច្រើនអាចត្រូវបានជៀសវាងបាន ដោយការយកចិត្តទុកដាក់បន្ថែមទៅលើសម្ភារៈ ការទុកដាក់ និងការសម្អាតផ្ទះបាយរបស់អ្នកឱ្យបានស្អាតល្អ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដើម្បីជួយរក្សាភាពស្អាតស្អំ និងថែរក្សាផ្ទះបាយឱ្យស្អាត និងគ្មានមេរោគ សាកលវិទ្យាល័យ Wake Forest University បានណែនាំថា ៖
- ចូរលាងដៃរបស់អ្នកជាមួយទឹកក្តៅឧណ្ហៗ និងសាប៊ូ បន្ទាប់ពីប៉ះពាល់ជាមួយនឹងអាហារឆៅ
- ប្រើក្តារកាត់ ឬជ្រុញពីរ ឬច្រើន ដើម្បីជួយការពារការឆ្លងមេរោគ ជាពិសេសញែកឱ្យដាច់ការហាន់អាហារឆៅ និងអាហារឆ្អិនហើយ
- លាងសម្អាតរបស់របរដែលប្រើដើម្បីរៀបចំសាច់ជាមួយទឹកក្តៅ និងសាប៊ូ
- កុំពិសារទឹកចេញពីធុងមិនស្អាត ឬរ៉ូមីណេ
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ក្នុងទូរទឹកកក កុំដាក់របស់របរច្រើនលើសលុបពេក
- សម្អាតទូរទឹកកកជាប្រចាំ និងឱ្យបានស្អាតល្អ
- កំដៅអាហារនៅសីតុណ្ហភាពខ្ពស់ជានិច្ច
- ទុកអាហារក្លាសេក្នុងទូទឹកកក ឬមីក្រូវ៉េវ
- អាហារណាគួរចោល អ្នកគួរតែបោះចោល កុំស្តាយ ឬទុកវាបន្តទៀតក្នុងទូរទឹកកក
- បោសសម្អាតផ្ទះបាយជាប្រចាំ ហើយជូតសម្អាតដោយទឹកសម្លាប់មេរោគ៕