រើម គឺជាជំងឺដែលបង្កដោយវីរុស ដែលធ្វើឲ្យមានកន្ទួលដែលមានការឈឺចាប់ខ្លាំង។ ទោះបីជាជំងឺរើមអាចកើតឡើងនៅគ្រប់ទីកន្លែងនៅលើរាងកាយរបស់អ្នក តែជាញឹកញាប់វាច្រើនលេចឡើងជាពងបែក ដែលដូចពាក់ឈៀងទាំងនៅខាងឆ្វេង ឬខាងស្ដាំនៃដងខ្លួន។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

ជំងឺរើម ត្រូវបានបង្កឡើងដោយវីរុស Varicella-zoster ដែលមេរោគដូចគ្នាទៅនឹងមេរោគដែលបង្កឲ្យមានជំងឺអុតស្វាយផងដែរ។ បន្ទាប់ពីអ្នកមានជំងឺអុតស្វាយហើយ មេរោគនេះស្ថិតនៅអសកម្មនៅក្នុងជាលិកាសរសៃប្រសាទនៅជិតខួរក្បាលឆ្អឹងខ្នង។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ជាច្រើនឆ្នាំក្រោយមក មេរោគនេះអាចនឹងសកម្មឡើងវិញ ហើយបង្កឲ្យមានជំងឺរើម។

វាមិនមែនជាជំងឺដែលគំរាមកំហែងដល់អាយុជីវិតនោះទេ តែជំងឺរើមអាចធ្វើឲ្យមានការឈឺចាប់យ៉ាងខ្លាំង។ ការចាក់វ៉ាក់សាំងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺរើម ខណៈដែលការព្យាបាលនៅដំណាក់កាលដំបូងអាចជួយបន្ថយការឆ្លងជំងឺរើម និងកាត់បន្ថយឱកាសនៃផលវិបាកបាន។

ផលវិបាកនៃជំងឺរើមអាចមានដូចជា ៖

  • ការឈឺចាប់ខ្លាំង
  • បញ្ហាគំហើញ ៖ ការកើតរើមនៅក្នុង ឬនៅជុំវិញភ្នែក (ជំងឺរើមភ្នែក) អាចបង្កឲ្យមានការឈឺភ្នែកខ្លាំង និងអាចបណ្តាលឲ្យពិការភ្នែកបាន។
  • មានបញ្ហាសរសៃប្រសាទ ៖ ដោយអាស្រ័យលើសរសៃប្រសាទត្រូវបានរងផលប៉ះពាល់ ជំងឺរើមអាចបង្កឲ្យមានការរលាកខួរក្បាល វៀចមុខ ឬថ្លង់ ឬអាចមានបញ្ហាលំនឹងរាងកាយ
  • ការឆ្លងមេរោគលើស្បែក ៖ ប្រសិនបើមានពងបែកនៃជំងឺរើមមិនត្រូវបានទទួលការព្យាបាលបានត្រឹមត្រូវទេនោះ ការឆ្លងមេរោគលើស្បែកដោយសារបាក់តេរីអាចនឹងមានការវិវត្តជាបន្ត៕