កត្តាហានិភ័យមួយចំនួនបានធ្វើឲ្យចំនួនមេជីវិតរបស់បុរសបានថយចុះ ហើយវាក៏មានភាពទាក់ទងទៅនឹងបញ្ហាផ្សេងៗមួយចំនួនទៀត ដែលអាចបណ្តាលឲ្យមេជីវិតរបស់បុរសចុះទាប និងមិនងាយមានកូនផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
កត្តាទាំងនោះរួមមាន ៖
• ការជក់បារី
• ការសេពគ្រឿងស្រវឹង
• ការប្រើប្រាស់គ្រឿងញៀនមួយចំនួន
• ការលើសទម្ងន់
• ការឆ្លងមេរោគនៅក្នុងអតីតកាល ឬបច្ចុប្បន្នកាល
• ការប៉ះពាល់នឹងជាតិពុល
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ការប៉ះពាល់កំដៅទៅនឹងពងស្វាស
• ការរងរបួសទៅលើពងស្វាស
• ការកើតមានជំងឺអត់កូន ឬមានសាច់ញាតិកើតមានជំងឺអត់កូន
• ការកើតមានជំងឺមួយចំនួន ដូចជាដុំសាច់មហារីក និងជំងឺរ៉ាំរ៉ៃ
• ការព្យាបាលជំងឺមហារីក ដូចជាការព្យាបាលដោយប្រើប្រាស់វិទ្យុសកម្ម
• ការប្រើប្រាស់ថ្នាំ
• ការក្រៀវមុន ឬធ្លាប់ឆ្លងកាត់ការវះកាត់ពោះធ្ងន់ធ្ងរ ឬឆ្អឹងអាងត្រគាក
• ការធ្លាប់មានប្រវត្តិនៃពងស្វាសអត់ធ្លាក់ចុះក្នុងថង់ពងស្វាស៕