វិទ្យាស្ថានជាតិស្តីពីភាពចាស់ជរា (National Institute on Aging) និយាយថា សម្រាប់មនុស្សវ័យចំណាស់ ភាពអស់កម្លាំង អាចជារឿងធម្មតា។ ជំងឺប្រចាំកាយ ការប្រើប្រាស់ថ្នាំ អារម្មណ៍ផ្លូវចិត្តមិនសប្បាយចិត្ត ការគេងមិនបានល្អ ការសេពគ្រឿងស្រវឹងនិងការញ៉ាំអាហារមិនមានសុខភាពល្អ គឺជាមូលហេតុមួយចំនួនដែលអាចបណ្តាលឱ្យអ្នកអស់កម្លាំង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដើម្បីឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ហើយកាត់បន្ថយភាពនឿយហត់ វិទ្យាស្ថានជាតិស្តីពីភាពចាស់ជរា (National Institute on Aging) បានណែនាំថា មនុស្សមានវ័យចំណាស់គួរតែ ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- រក្សាកំណត់ហេតុប្រចាំថ្ងៃពេលអ្នកអស់កម្លាំង ដើម្បីទុកសិក្សាស្វែងយល់
- ធ្វើលំហាត់ប្រាណសមល្មម និងទៀងទាត់
- ជៀសវាងការគេងលើសពី ៣០ នាទី
- ញ៉ាំអាហារមានសុខភាពល្អ
- ទទួលទឹកឱ្យបានច្រើន
- សម្រាកឱ្យបានគ្រប់គ្រាន់
- សុំជំនួយ ប្រសិនបើអ្នកមានអារម្មណ៍នឿយហត់
- ឈប់ជក់បារី៕