ភាពស្លេកស្លាំង គឺជាជំងឺឈាមម៉្យាង ដែលត្រូវបានសម្គាល់ដោយកង្វះនៃកោសិកាឈាមក្រហម ឬអេម៉ូក្លូប៊ីន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វិទ្យាស្ថានសុខភាពជាតិ (NIH) និយាយថា វាអាចធ្វើឱ្យមនុស្សមានអារម្មណ៍ហត់នឿយ និងយឺតយ៉ាវ។
ដើម្បីការពារ ឬប្រឆាំងនឹងភាពស្លេកស្លាំង មនុស្សត្រូវតែទទួលបានជាតិដែកគ្រប់គ្រាន់។ ការទទួលទានរបបអាហារដែលមានតុល្យភាព ឬទទួលទានអាហារបំប៉ន គឺជាវិធីសាមញ្ញបំផុត ដើម្បីទទួលបានការផ្គត់ផ្គង់ជាតិដែកទៀងទាត់ និងត្រឹមត្រូវ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រភពចំណីអាហារល្អបំផុតនៃជាតិដែកគឺ សាច់ក្រហម សត្វស្លាប ត្រី និងគ្រឿងសមុទ្រ។ អាហារដែលមានជាតិដែកខ្ពស់ផ្សេងទៀតរួមមានសណ្តែក សណ្តែកសៀង តៅហ៊ូ និងបន្លែស្លឹកបៃតងខ្មៅ។ សម្រាប់ស្ត្រីមានផ្ទៃពោះ វិទ្យាស្ថានសុខភាពជាតិ (NIH) និយាយថា ជាតិដែកបន្ថែមគួរតែត្រូវបានគេប្រើប្រាស់ ដើម្បីការពារភាពស្លេកស្លាំង និងលទ្ធភាពនៃការផ្តល់កំណើតដល់កុមារដែលខ្វះជាតិដែក៕