មូលនិធិសុខភាពផ្លូវចិត្ត (Mental Health Foundation) បាននិយាយថា មនុស្សគ្រប់គ្នាមានអារម្មណ៍ថា ខ្វះការលើកទឹកចិត្តនៅចំណុចណាមួយ ហើយវាមិនចាំបាច់តំណាងឱ្យបញ្ហាសុខភាពផ្លូវចិត្តនោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
រាប់ចាប់ពីការជួបជុំជាមួយមិត្តភក្តិ រហូតដល់ការចូលរួមក្នុងសកម្មភាពដែលជាចំណង់ចំណូលចិត្តរបស់អ្នក ពេលខ្លះ វាអាចពិបាកក្នុងការស្វែងរកការលើកទឹកចិត្តក្នុងការចូលរួម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដើម្បីជួយជំនះនូវកង្វះការលើកទឹកចិត្ត មូលនិធិសុខភាពផ្លូវចិត្ត (Mental Health Foundation) បានលើកឡើងថា ៖
- បំបែកភារកិច្ចទៅជាកំណាត់ៗតូចដែលអាចគ្រប់គ្រងបាន
- សរសេរនូវចំណុចវិជ្ជមាននីមួយៗដែលអ្នកឆ្លងកាត់
- ផ្តល់កិត្តិយសដល់ខ្លួនអ្នក ចំពោះរឿងតូចតាចដែលអ្នកធ្វើ
- ផ្តល់ពេលវេលាខ្លះសម្រាប់ខ្លួនអ្នក
- សុភាពរាបសា និងធ្វើល្អដាក់ខ្លួនឯង
- រស់នៅក្នុងពេលនេះ បច្ចុប្បន្ននេះ
- កុំលាក់បាំង ហើយស្នើរសុំជំនួយនៅពេលចាំបាច់៕