សាលាវេជ្ជសាស្ត្រហាវឹត (Harvard Medical School) និយាយថា ការមានកម្រិតស្ត្រេសទាបនៅកន្លែងការងារ និងការមានការគាំទ្រពីមិត្តរួមការងារ គឺល្អសម្រាប់សុខភាពបុគ្គលិក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សាលាវេជ្ជសាស្ត្រហាវឹត (Harvard Medical School) បន្ថែមថា និយោជិកដែលមានភាពតានតឹង និងធ្វើការច្រើនពេកច្រើនតែបង្កើតរបៀបរស់នៅដែលមិនមានសុខភាពល្អ ជាមួយនឹងការហាត់ប្រាណតិចតួច និងការអនុវត្តរបបអាហារមិនបានល្អ។
ដូច្នេះ ដើម្បីជៀសវាងទម្លាប់នៅកន្លែងធ្វើការដែលមិនមានសុខភាពល្អ សាលាវេជ្ជសាស្ត្រហាវឹដ បានណែនាំថា ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ជៀសវាង “ស្ត្រេសក្នុងការបរិភោគ
- ជៀសវាងភេសជ្ជៈដែលមានជាតិស្ករ និងអាហារសម្រន់ប្រៃៗ
- យកគ្រាប់ផ្លែឈើ និងបន្លែពីផ្ទះទៅញ៉ាំ
- ក្រោកឈរឡើង ឬផ្លាស់ប្តូរកាយវិការឱ្យបានញឹកញាប់នៅពេលធ្វើការ
- ដើរជុំវិញតុ ឬការិយាល័យ ហើយជ្រើសរើសការឡើងជណ្តើរជំនួសឱ្យជណ្តើរយន្ត
- ធ្វើឱ្យស្រស់ស្រាយ ឬមានអារម្មណ៍កំប្លុកកំប្លែង ព្រោះវាត្រូវបានផ្សារភ្ជាប់ជាមួយនឹងសុខភាពសរសៃឈាមបេះដូងដែលល្អប្រសើរ
- ញ៉ាំទឹកឱ្យបានច្រើន លើសពី ២ លីត្រក្នុងមួយថ្ងៃ
- ចែករំលែកក្តីស្រឡាញ់ទៅកាន់មិត្តរួមការងារ៕