មានស្ត្រីជាច្រើន ដែលតែងតែមានការធ្លាក់ឈាមមួយចំនួនតាមទ្វារមាស ក្នុងអំឡុងពេលមានផ្ទៃពោះ។ តាមការសិក្សាមួយចំនួនបានបង្ហាញថា រហូតដល់ទៅ ៣០% នៃ ស្ត្រីមានផ្ទៃពោះទាំងអស់ គឺតែងតែមានបទពិសោធន៍នៃការមានកម្រិតណាមួយនៃការហូរឈាមតាមទ្វារមាស ខណៈពេលដែលពួកគេកំពុងមានគភ៌។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការហូរឈាមតាមទ្វារមាសក្នុងអំឡុងពេលមានផ្ទៃពោះ គឺតែងមានជាទូទៅជាមួយនឹងអ្នកដែលមានកូនភ្លោះ និងអ្នកដែលមានកូនញឹក ច្រើនជាងអ្នកដែលមានផ្ទៃពោះជាមួយនឹងទារកមួយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ពេលខ្លះស្ត្រីតែងជួបប្រទះចំនួនតិចតួចនៃការហូរឈាមតាមទ្វារមាសនៅក្នុងពីរសប្តាហ៍ដំបូងនៃការមានផ្ទៃពោះ ដែលជាធម្មតា គឺនៅជុំវិញពេលវេលានៃការរំពឹងទុកនៃការមករដូវរបស់ពួកគេ។ ការធា្លក់ឈាមបន្តិចបន្តួច ពេលខ្លះត្រូវជាពេលវេលាដែលស៊ុតធ្វើការដាំចូលក្នុងសាច់របស់ស្បូន។ វេជ្ជបណ្ឌិតក៏មិនដឹងប្រាកដដែរពីអ្វីដែលបណ្តាលឲ្យមានការហូរឈាមនេះ ប៉ុន្តែវាអាចកើតឡើងជាលទ្ធផលនៃការផ្សាំស៊ុតនៅក្នុងជញ្ជាំងរបស់ស្បូននេះ។
បរិមាណនៃការហូរឈាម ដំណាក់កាលនៃការមានផ្ទៃពោះនេះ និងរោគសញ្ញាណាមួយដែលជាប់ទាក់ទងទាំងអស់អាចជួយកំណត់ពីមូលហេតុនៃការហូរឈាមតាមទ្វារមាសបាន។ ខណៈពេលដែលការហូរឈាមតាមទ្វារមាសក្នុងពេលមានផ្ទៃពោះមិនបានបញ្ជាក់ពីបញ្ហាជាមួយការមានផ្ទៃពោះខុសធម្មតាទេ ស្ត្រីដែលធ្លាប់មានការហូរឈាម ក្នុងអំឡុងពេលមានផ្ទៃពោះ គួរតែងតែត្រូវបានវាយតម្លៃ ឬពិនិត្យដោយវេជ្ជបណ្ឌិតជំនាញ។
មូលហេតុនៃការហូរឈាមតាមទ្វារមាស នៅក្នុងអំឡុងពេលមានផ្ទៃពោះ អាចរួមមានទាំងការរលូតកូន ទីតាំងរបស់សុកមានលក្ខណៈមិនប្រក្រតី ការមានកូនក្រៅស្បូន មានការឆ្លងមេរោគ ឬដុះសាច់នៅមាត់ស្បូន និងការសម្រាលមិនគ្រប់ខែ។ លក្ខខណ្ឌវេជ្ជសាស្រ្តរ៉ាំរ៉ៃ និងការប្រើប្រាស់ថ្នាំ ក៏អាចត្រូវបានទាក់ទងទៅនឹងការហូរឈាមតាមទ្វារមាស ក្នុងអំឡុងពេលមានផ្ទៃពោះដែរ៕