ក្នុងការកំណត់ថាតើអាកប្បកិរិយាខុសឆ្គងរបស់កុមារគឺជា “ផ្នែកមួយនៃការធំឡើង” ឬជា “សញ្ញានៃបញ្ហាសុខភាពផ្លូវចិត្ត” អាចជាការពិបាក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វិទ្យាស្ថានជាតិសុខភាពផ្លូវចិត្ត (National Institute of Mental Health) បាននិយាយថា ឪពុកម្តាយគួរតែទាក់ទងទៅកាន់អ្នកជំនាញសុខភាពផ្លូវចិត្ត ប្រសិនបើរោគសញ្ញារបស់កូនអ្នកមានរយៈពេលប៉ុន្មានសប្តាហ៍ ឬច្រើនជាងនេះ ហើយរំខានដល់ជីវិតប្រចាំថ្ងៃរបស់កុមារ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សញ្ញាព្រមាននៃជំងឺផ្លូវចិត្តអាចរួមមាន ៖
- ការចាប់អារម្មណ៍តិចតួចបំផុត ចំពោះវត្ថុដែលគាត់ធ្លាប់រីករាយ
- ថាមពលទាប
- គេងច្រើនពេក ឬតិចពេក
- អាកប្បកិរិយាធ្វើបាបខ្លួនឯង
- ការជក់បារី
- ការផឹកស្រា
- ការប្រើប្រាស់គ្រឿងញៀន។
- ការធ្វើលំហាត់ប្រាណហួសប្រមាណ
- ការញ៉ាំរបបអាហារច្រើនជ្រុល ឬមិនញ៉ាំសោះ
- មានគំនិតធ្វើអត្តឃាត
- អាកប្បកិរិយាប្រថុយប្រថាន ឬបំផ្លិចបំផ្លាញ៕