គេហទំព័រអប់រំសុខភាព MedlinePlus បានឱ្យដឹងថា ការថែទាំសុខភាពដែលមានគុណភាពខ្ពស់អាចជាពិបាកស្វែងរកណាស់។ ការជ្រើសរើសគ្រូពេទ្យមួយ ឬច្រើនសម្រាប់អ្នក និងគ្រួសារអ្នក គឺពិតជាសំខាន់ណាស់ ដូច្នេះ សូមអ្នកប្រុងប្រយ័ត្ន និងសិក្សាឱ្យបានច្បាស់លាស់ជាទីបំផុត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដើម្បីជ្រើសរើសវេជ្ជបណ្ឌិតល្អម្នាក់ គេហទំព័រអប់រំសុខភាព MedlinePlus ណែនាំឱ្យអ្នកធ្វើការពិចារណាទៅលើកត្តាទាំង ៥ ខាងក្រោមនេះ ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្វីដែលធានារ៉ាប់រងរបស់អ្នកមាន ហើយថាតើកន្លែងដែលទៅនោះមានធានារ៉ាប់រង ឬអត់ ហើយបើអត់ តែគ្រូពេទ្យល្អ នោះអ្នកត្រូវសម្រេចចិត្តទៀតហើយ
- តើអ្នកផ្តល់សេវាថែទាំសុខភាព ឬវេជ្ជបណ្ឌិតរបស់អ្នកត្រូវបានគេទទួលស្គាល់ ល្បីល្បាញ និងពូកែក្នុងកម្រិតណាមួយទៅ
- សាកសួរមិត្តភក្តិ ឬសាច់ញាតិរបស់អ្នក ដើម្បីឱ្យពួកគាត់ផ្តល់យោបល់
- ទីតាំង ទំហំ និងគុណភាពដែលគ្រូពេទ្យនោះស្ថិតនៅ
- ម៉ោងដែលគ្រូពេទ្យនោះអាចមានពេលទំនេរជួបអ្នកពេលអ្នកចង់ទៅជួបគាត់ផ្ទាល់
- ត្រូវសួរផងដែរថាតើអ្នកចូលចិត្តបុគ្គលិកលក្ខណៈ និងគុណសម្បត្តិរបស់វេជ្ជបណ្ឌិតនោះដែរទេ?