គ្លីនិកជំនាញ Mayo Clinic និយាយថា ការដួលសន្លប់ កើតឡើងនៅពេលដែលខួរក្បាលមិនទទួលបានឈាមគ្រប់គ្រាន់ជាបណ្តោះអាសន្ន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការដួលសន្លប់ ប្រហែលជាមិនមានមូលហេតុវេជ្ជសាស្រ្តទេ ឬវាអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរ។ គ្លីនិកជំនាញ Mayo Clinic និយាយថា ដោយសារតែបញ្ហានេះ គេតែងតែចាត់ទុកការដួលសន្លប់ ជាភាពអាសន្នផ្នែកវេជ្ជសាស្ត្រ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើមាននរណាម្នាក់ដួលសន្លប់ គ្លីនិកជំនាញ Mayo Clinic ជំរុញឱ្យអ្នក ៖
- ដាក់មនុស្សរងគ្រោះឱ្យគេងផ្ងារឱ្យមានផាសុកភាព
- ប្រសិនបើមិនមានរងរបួសទេ ហើយមនុស្សកំពុងដកដង្ហើម ចូរលើកជើងរបស់គាត់ឡើងខ្ពស់ជាងកម្រិតបេះដូង
- បន្ធូរខ្សែក្រវ៉ាត់ កអាវ និងសម្លៀកបំពាក់រឹតបន្តឹងផ្សេងទៀត
- កុំធ្វើឱ្យអ្នកជំងឺឡើងលឿនខ្លាំងពេក
- ប្រសិនបើអ្នកជំងឺមិនមានស្មារតីឡើងវិញក្នុងរយៈពេលមួយនាទី សូមទូរស័ព្ទ ឬទាក់ទងទៅកាន់គ្រូពេទ្យភ្លាមៗ។
- ប្រសិនបើអ្នកជំងឺមិនដកដង្ហើម សូមចាប់ផ្តើមសង្រ្គោះ CPR ហើយទូរស័ព្ទទៅគ្រូពេទ្យ។ ហើយបន្ត CPR រហូតដល់មានជំនួយមកដល់ ឬអ្នកជំងឺចាប់ផ្តើមដកដង្ហើម៕