មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក (U.S. Centers for Disease Control and Prevention) និយាយថា វ៉ាក់សាំងជំងឺអុតស្វាយ គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីការពារជំងឺអុតស្វាយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទីភ្នាក់ងារនេះនិយាយថា ចាប់តាំងពីការចាប់ផ្តើមចាក់វ៉ាក់សាំង ជំងឺអុតស្វាយនៅសហរដ្ឋអាមេរិកមកមានការធ្លាក់ចុះ ៩០ ភាគរយក្នុងករណីមានជំងឺអុតស្វាយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនបើអ្នក ឬមនុស្សជាទីស្រឡាញ់មានជំងឺអុតស្វាយ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក មានដំបូន្មាននេះ ៖
- ងូតទឹកត្រជាក់ញឹកញាប់ ដើម្បីបំបាត់ការរមាស់
- ប្រើឡេតាមការណែនាំរបស់គ្រូពេទ្យ
- ជៀសវាងការអេះ ឬកោសដែលអាចបង្កឱ្យមានការឆ្លងមេរោគ
- កាត់ក្រចកដៃឱ្យខ្លីដើម្បីជួយកាត់បន្ថយការអេះ
- កុំប្រើផលិតផលអាស្ពីរីនដើម្បីបំបាត់គ្រុនក្តៅពីជំងឺអុតស្វាយ។ផ្ទុយទៅវិញ អ្នកអាចប្រើថ្នាំដែលមិនមែនជាថ្នាំអាស្ពីរីន ដូចជាអាសេតាមីណូហ្វេន។
សម្រាប់ដំបូន្មានអំពីជម្រើសនៃការព្យាបាលផ្សេងទៀតសម្រាប់ជំងឺអុតស្វាយ សូមទៅជួបគ្រូពេទ្យ៕