សេវាសុខភាព Cape Cod Healthcare និយាយថា ខណៈពេលដែលអ្នកជំងឺដែលស្នាក់នៅក្នុងមន្ទីរពេទ្យចូលចិត្តឃើញមិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ វាជាការសំខាន់ដើម្បីធ្វើឱ្យប្រាកដថា ដំណើរសួរសុខទុក្ខនេះគឺមានសុវត្ថិភាពសម្រាប់អ្នក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បុគ្គលិកមន្ទីរពេទ្យ អ្នកជំងឺ និងភ្ញៀវសហការគ្នាកាន់តែច្រើន សុខភាពរបស់អ្នកជំងឺកាន់តែប្រសើរ។
សេវាសុខភាព Cape Cod Healthcare និយាយអំពីច្បាប់ទាំងនេះសម្រាប់អ្នកទស្សនា ឬអ្នកទៅសួរសុខទុក្ខគ្នានៅមន្ទីរពេទ្យ ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កុំយករបស់គ្រោះថ្នាក់ចូលក្នុងមន្ទីរពេទ្យ
- និយាយដោយទន់ភ្លន់ ស្ងប់ស្ងាត់ ពេលស្ថិតនៅក្នុងមន្ទីរពេទ្យ
- កុំទៅជួបអ្នកជំងឺ ប្រសិនបើអ្នកកំពុងឈឺ
- កុំបាញ់ទឹកអប់ ឬឡេមានក្លិនខ្លាំង
- គោរពរាល់សញ្ញានៅមាត់ទ្វារបន្ទប់របស់អ្នកជំងឺ
- ប្រើតែទូរស័ព្ទដៃនៅក្នុងតំបន់ដែលបានកំណត់ប៉ុណ្ណោះ
- លាងដៃមុន និងក្រោយពេលអ្នកទៅមន្ទីរពេទ្យ៕