សមាគមន៍បេះដូងអាមេរិកនិយាយថា រៀងរាល់ ៤០ វិនាទី មាននរណាម្នាក់នៅសហរដ្ឋអាមេរិកមានការគាំងបេះដូង។ ស្ត្រី និងបុរសអាចមានរោគសញ្ញាផ្សេងៗគ្នា ដូច្នេះវាជាការសំខាន់ណាស់ដែលត្រូវដឹងពីលក្ខណៈនៃការគាំងបេះដូង ចំពោះភេទនីមួយៗ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សមាគមន៍បេះដូងអាមេរិក និយាយអំពីរោគសញ្ញាគាំងបេះដូងទាំងនេះ ចំពោះស្ត្រី ៖
- សម្ពាធមិនស្រួល ឬឈឺចាប់នៅកណ្តាលដើមទ្រូង។
- ភាពមិនស្រួលនៃទ្រូង ដែលមានរយៈពេលពីរបីនាទី ឬបាត់ហើយត្រលប់មកវិញ។
- ឈឺចាប់ ឬមិនស្រួលនៅក្នុងដៃ ខ្នង ក ថ្គាម ឬក្រពះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ដង្ហើមខ្លីៗ។
- បែកញើស ក្អួតចង្អោរ ឬឈឺក្បាលស្រាល។
ប្រសិនបើអ្នកមានសញ្ញាទាំងនេះ សូមទូរស័ព្ទទៅកាន់គ្រូពេទ្យរបស់អ្នក ហើយស្វែងរកការព្យាបាលជាបន្ទាន់៕