គ្លីនិក Mayo និយាយថា ជំងឺរលាកសួត គឺជាការបង្ករោគដែលធ្វើឱ្យថង់ខ្យល់នៅក្នុងសួតមានសភាពធ្ងន់ធ្ងរ។ ការឆ្លងអាចបណ្តាលឱ្យអ្នកមានអាការៈដូចជា ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ក្អក
- គ្រុនក្តៅ
- ញ័រញាក់
- និងពិបាកដកដង្ហើម។
សម្រាប់អ្នកខ្លះ ជាពិសេសទារក និងមនុស្សចាស់ ជំងឺរលាកសួតអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដើម្បីជួយការពារជំងឺរលាកសួត គ្លីនិក Mayo បានណែនាំថា ៖
- ចាក់វ៉ាក់សាំងផ្តាសាយ។ ហើយនិយាយជាមួយគ្រូពេទ្យដើម្បីប្រាកដថាអ្នកមិនអីទេ។
- ត្រូវប្រាកដថា កុមារត្រូវបានទទួលថ្នាំបង្ការ ជាពិសេសប្រសិនបើអ្នកដាក់កូនក្នុងថ្នាក់រៀន ឬកន្លែងមើលថែទាំកុមារជាក្រុម។
- អនុវត្តអនាម័យល្អ។ លាងដៃ ឬប្រើទឹកអនាម័យដែលមានជាតិអាល់កុល។
- កុំជក់បារី ព្រោះការជក់បារីបំផ្លាញសមត្ថភាពសួតរបស់អ្នកក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លង។
- គេងឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណ និងញ៉ាំឱ្យមានសុខភាពល្អដើម្បីធ្វើឱ្យប្រព័ន្ធការពាររាងកាយរបស់អ្នករឹងមាំ៕