គ្លីនិក Cleveland និយាយថា ស្នាមជ្រួញលើផ្ទៃមុខអាចបណ្តាលមកពីភាពចាស់តាមអាយុ ការជក់បារី និងការបំផ្លាញដោយព្រះអាទិត្យ។
ទោះបីជាមានជម្រើសក្នុងការព្យាបាលស្នាមជ្រីវជ្រួញក៏ដោយ វាជាការប្រសើរក្នុងការការពារពួកវាមុនពេលដែលវាវិវត្តធ្ងន់ធ្ងរទៅៗ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គ្លីនិកទីក្រុង Cleveland បានលើកឡើងអំពីវិធីទាំងនេះ ដើម្បីការពារភាពជ្រីវជ្រួញ ៖
- លាបឡេការពារកម្តៅថ្ងៃរាល់ថ្ងៃ ដែលជាផ្នែកមួយនៃទម្លាប់ពេលព្រឹករបស់អ្នក
- ចៀសវាងផលិតផលដែលកាច ឬធ្វើឱ្យខូចស្បែក ដោយស្វែងរកផលិតផលដែលមានជាតិសំណើម និងជួយបន្ទន់ស្បែក
- ទទួលទានស្ករ និងកាបូអ៊ីដ្រាតចម្រាញ់តិចបំផុត
- ព្យាយាមទទួលយកខ្យល់អកាសស្រស់ស្រាយ
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ជៀសវាងការបំពុលដោយបរិស្ថាន ដូចជាផ្សែងពុល និងផ្សែងឡានជាដើម
- ធ្វើឱ្យអស់ពីសមត្ថភាពដើម្បីគេងឱ្យបាន ៦ ទៅ ៨ ម៉ោងរាល់យប់
- រួមបញ្ចូលខ្លាញ់ដែលមានសុខភាពល្អនៅក្នុងរបបអាហាររបស់អ្នក ដូចជាប្រេងអូលីវ គ្រាប់ផ្លែឈើ និងផ្លែបឺរជាដើម
- ប្រសិនបើអ្នកជក់បារី សូមឈប់ជាបន្ទាន់៕