មានរឿងមួយចំនួនដែលអ្នកអាចធ្វើបាន ដើម្បីកាត់បន្ថយហានិភ័យនៃផលវិបាកនៃការមានផ្ទៃពោះ នៅពេលអ្នកមានហានិភ័យខ្ពស់ ៖
1. ប្រសិនបើអ្នកមិនទាន់មានផ្ទៃពោះ ចូរកំណត់កាលវិភាគជាមុន ដើម្បីជួបជាមួយអ្នកផ្តល់សេវាថែទាំសុខភាព ឬគ្រូពេទ្យរបស់អ្នក។ ចូរធ្វើឲ្យបានយ៉ាងហោចណាស់ពីរបីខែ (ឬច្រើនជាងនេះ អាស្រ័យលើស្ថានភាពរបស់អ្នក) មុនពេលអ្នកចាប់ផ្តើមមានគភ៌។ ការធ្វើបែបនេះនឹងផ្តល់ឲ្យអ្នកនូវពេលវេលាសមរម្យ ដើម្បីធ្វើការផ្លាស់ប្តូរ កែរប្រែ និងថែរក្សាសុខភាពឲ្យបានមាំមួន ដើម្បីយកកូនតូច។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
2. ចូរស្វែងរកអ្វីដែលអ្នកអាចធ្វើបាន អំពីស្ថានភាពរបស់អ្នក និងអ្វីដែលអ្នកអាចធ្វើបានដើម្បីរក្សាសុខភាព។ ចូរសួរអ្នកផ្តល់សេវារបស់អ្នកសម្រាប់ព័ត៌មានបន្ថែម។
3. នៅពេលអ្នកមកជួបដំបូង អ្នកគួរប្រាប់គ្រូពេទ្យអំពីបញ្ហាសុខភាពបច្ចុប្បន្នដែលអ្នកមាន ថ្នាំដែលអ្នកកំពុងប្រើ និងបញ្ហាផ្សេងៗដែលអ្នកធ្លាប់មានពីមុន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
4. សូមធ្វើការណាត់ជួបមុនពេលសម្រាលកូន ហើយធ្វើតាមការណែនាំរបស់គ្រូពេទ្យ។
5. ចូរបង្កើតរបៀបរស់នៅប្រកបដោយសុខភាពល្អ ដោយអនុវត្តតាមការណែនាំអាហារបំប៉នរបស់អ្នក ដើម្បីឲ្យទទួលបានទម្ងន់ត្រឹមត្រូវ ហើយបន្តសកម្មភាពហាត់ប្រាណឲ្យបនាច្រើន ប្រសិនបើអ្នកអាចធ្វើបាន។ កុំជក់បារី ឬផឹកស្រា។
6. សូមសាកសួរដៃគូរបស់អ្នក គ្រួសារ និងមិត្តភក្តិរបស់អ្នកសម្រាប់យោបល់នានា និងដើម្បីស្វែងរកវិធីកាត់បន្ថយស្ត្រេស។
7. ចំណាយពេលវេលាសម្រាប់ខ្លួនអ្នក និងកាត់បន្ថយកម្រិតស្ត្រេសរបស់អ្នកដែលអ្នកអាចធ្វើបាន៕