គ្លីនិក Mayo និយាយថា ការគ្រេចកជើង អាចកើតឡើងនៅពេលដែលកជើងត្រូវរមៀល វិល ឬបត់ខុសទិសដៅ ជាពិសេសចំពោះមនុស្សស្រីពាក់ស្បែកជើងខ្ពស់ និងមនុស្សប្រុសដែលលេងកីឡា។ ការឈឺចាប់ ភាពតឹង និងហើម គឺជារោគសញ្ញាធម្មតានៃកជើង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដើម្បីជួយការពារការគ្រេចកជើង គ្លីនិក Mayo បានណែនាំ ៖
- កម្តៅសាច់ដុំ មុនពេលហាត់ប្រាណ ឬលេងកីឡា
- ប្រុងប្រយ័ត្ននៅពេលអ្នកដើររត់ ឬធ្វើការលើផ្ទៃមិនស្មើគ្នា
- ប្រើដង្កៀបទ្រទ្រង់ ឬខ្សែរុំកជើងដែលខ្សោយ ឬរងរបួសពីមុន
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ពាក់ស្បែកជើងដែលសមល្អនឹងអ្នក
- កាត់បន្ថយការពាក់ស្បែកជើងកែងខ្ពស់
- កុំចូលរួមក្នុងសកម្មភាពដែលអ្នកមិនមានលក្ខខណ្ឌសមស្រប
- រក្សាសាច់ដុំរបស់អ្នកឱ្យរឹងមាំ និងអាចបត់បែនបាន
- អនុវត្តការបណ្តុះបណ្តាលស្ថេរភាព និងលំហាត់តុល្យភាព៕