មូលនិធិជាតិនៃការគេង (National Sleep Foundation) និយាយថា រោគថប់បារម្ភ អាចបណ្តាលឱ្យអ្នកមានបញ្ហាដំណេកកាន់តែអាក្រក់ទៅៗ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើការរំខានដល់ដំណេកដោយសារតែការថប់បារម្ភកើតឡើង មូលនិធិជាតិនៃការគេង និយាយថា អ្នកប្រហែលជាចង់សាកល្បងនូវយុទ្ធសាស្ត្រសាមញ្ញៗមួយចំនួនខាងក្រោមនេះ ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អនុវត្តសមាធិ។ ផ្តោតលើដង្ហើមរបស់អ្នក។
- បន្ថែមលំហាត់ប្រាណសម្រាប់ថ្ងៃរបស់អ្នក។ អ្នកហាត់ប្រាណទៀងទាត់ច្រើនតែគេងលក់ស្រួល។
- អនុវត្តទម្លាប់គេងឱ្យមានសុខភាពល្អ។
- សរសេរការងារត្រូវធ្វើ ដើម្បីឱ្យខួរក្បាលរបស់អ្នកអាចសម្រាកបាន។
- បង្វែរសកម្មភាពស្ត្រេស មុនពេលគេង។
ប្រសិនបើអ្នកមិនអាចដេកលក់អស់រយៈពេលជាង ២០ នាទីសូមក្រោកពីគេងហើយធ្វើអ្វីមួយដើម្បីបន្ធូរអារម្មណ៍៕