ស្រទាប់ទ្វារមាសរបស់ស្ត្រីធ្វើឲ្យមានទឹករំអិល ដែលជាធម្មតាមានភាពច្បាស់លាស់ ឬសបន្តិច។ ហើយនោះគឺជាផ្នែកមួយ និងជារបៀបដែលទ្វារមាសសម្អាតខ្លួនវាផ្ទាល់។

ជាធម្មតា វាមិនមានក្លិន ឬធ្វើឲ្យអ្នករមាស់ទេ។ បរិមាណ សណ្ឋាន និងការមានអារម្មណ៍របស់អ្នក អាចនឹងប្រែប្រួលអំឡុងពេលវដ្តរដូវរបស់អ្នក។ ក្នុងអំឡុងពេលណាមួយ អ្នកអាចនឹងមានអារម្មណ៍ថាខុសប្លែកពីធម្មតា ប៉ុន្តែ ចូរកុំបារម្ភ វាគឺជារឿងធម្មតានោះទេ។

យ៉ាងណាមិញ នៅពេលដែលការហូរទឹករំអិលមានក្លិនគួរឲ្យកត់សម្គាល់ រលាក ឬរមាស់ វាទំនងជាមានបញ្ហា។ អ្នកអាចមានអារម្មណ៍ឆាប់ខឹងនៅពេលណាក៏បាន ប៉ុន្តែ វាច្រើនតែរំខាននៅពេលយប់។ ការរួមភេទ អាចធ្វើឲ្យរោគសញ្ញាខ្លះកាន់តែអាក្រក់។

អ្នកគួរហៅទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក ឬទៅជួបគាត់ផ្ទាល់នៅពេលដែល ៖

1. ការចេញទឹករំអិលទ្វារមាសរបស់អ្នកផ្លាស់ប្តូរពណ៌ ច្រើន ឬក្លិនផ្សេងៗ
2. អ្នកកត់សម្គាល់ការរមាស់ ការរលាក ការហើម ឬឈឺចាប់នៅជុំវិញ ឬខាងក្រៅទ្វារមាសរបស់អ្នក
3. វាឈឺផ្សារ នៅពេលអ្នកបត់ជើងតូច
4. ការរួមភេទមិនស្រួល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង