ទោះបីជាអ្នកអាចផ្តល់ជំនួយដំបូង ពេលឆ្កែខាំនៅផ្ទះក៏ដោយ វាគឺជារឿងសំខាន់ណាស់ក្នុងការទៅជួបនឹងគ្រូពេទ្យ ជាពិសេសប្រសិនបើជាឆ្កែដែលអ្នកមិនស្គាល់ខាំ អ្នកមិនអាចបញ្ឈប់ការហូរឈាម ឬមានសញ្ញាណាមួយនៃការបង្ករោគ ( ក្រហម ហើម កក់ ខ្ទុះ)។
ឆ្កែខាំ អាចបង្កឲ្យមានការឆ្លងមេរោគ ដែលត្រូវការព្យាបាលដោយថ្នាំអង់ទីប៊ីយោទិច។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការថែទាំពេលឆ្កែខាំរបួសនៅផ្ទះ ៖
1. ដាក់កន្សែងស្អាតលើរបួស ដើម្បីបញ្ឈប់ការហូរឈាម
2. ព្យាយាមរក្សាកន្លែងរងរបួសឲ្យនៅខ្ពស់
3. ប្រញាប់លាងសម្អាតកន្លែងខាំដោយយកចិត្តទុកដាក់ជាមួយសាប៊ូ និងទឹក
4. គ្របក្រណាត់ស្អាត
5. ប្រញាប់ទៅជួបគ្រូពេទ្យ
6. លាប និងលេបថ្នាំអង់ទីប៊ីយ៉ូទិកតាមវេជ្ជបញ្ជា ដើម្បីបង្ការការឆ្លង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលអ្នកទៅជួបគ្រូពេទ្យ សូមត្រៀមខ្លួនដើម្បីឆ្លើយសំណួរមួយចំនួនដែលរួមមាន ៖
1. តើអ្នកស្គាល់ម្ចាស់ឆ្កែទេ? បើសិនជាដូច្នោះមែន តើសត្វឆ្កែនោះមានចាក់វ៉ាក់សាំងគ្រប់ឬនៅ រួមទាំងឆ្កែឆ្កួតផងដែរឬទេ?
2. តើពេលខាំ វាបានកើតឡើងដោយសារតែឆ្កែនឹងខឹងកំពុងត្រូវបានគេធ្វើឲ្យខឹង ឬស្រាប់តែវាខាំអ្នកដោយគ្មានមូលហេតុ?
3. តើអ្នកមានសុខភាពល្អទេ? តើអ្នកមានជំងឺទឹកនោមផ្អែម ជំងឺថ្លើម ជំងឺប្រព័ន្ធភាពស៊ាំនិងស្ថានភាពសុខភាពដទៃទៀត ដែលអាចមានហានិភ័យខ្ពស់ ចំពោះការឆ្លងមេរោគធ្ងន់ធ្ងរដែរឬទេ?