នៅក្នុងយុគសម័យនៃជំងឺឆ្លងវីរុសកូវីដនេះចំពេលមានគោលការណ៍ណែនាំពីការឃ្លាតឆ្ងាយពីសង្គម និងការថប់បារម្ភអំពីការរាតត្បាតរីករាលដាល មនុស្សម្នាកំពុងនិយាយថា ជីវិតផ្លូវភេទរបស់ពួកគេត្រូវបានជះឥទ្ធិពលអវិជ្ជមាន – អ្នកដែលកំពុងមានទំនាក់ទំនងគ្នាក៏ដូចគ្នាដែរ។ ការមិនបានរួមភេទញឹកញាប់ (ឬទាំងអស់) អាចមានផលប៉ះពាល់ដល់សុខភាពរបស់វា។ នោះគឺដោយសារតែការរួមភេទមានអត្ថប្រយោជន៍ចំពោះសុខភាពដូចជាការកាត់បន្ថយភាពតានតឹង ធ្វើឱ្យគេងលក់ស្រួល និងធ្វើឱ្យសុខភាពបេះដូងមានភាពប្រសើរឡើង។ល។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ប៉ុន្តែតើមានអ្វីកើតឡើងចំពោះរាងកាយរបស់អ្នកនៅពេលដែលអ្នកឈប់រួមភេទ? ដោយសារមានពាក្យចចាមអារាមជាច្រើនយើងបានសំរេចចិត្តបង្កើតអត្ថបទមួយនេះ។ គេបានពិភាក្សាជាមួយអ្នកជំនាញអំពីអ្វីដែលអាច និងមិនអាចកើតឡើង ចំពោះរាងកាយរបស់អ្នកក្នុងពេលសម្រាកការរួមភេទ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទេ! ទ្វារមាសរបស់អ្នកនឹងមិនបិទជិតទេ

វាជារឿងមិនពិតដែលថា ទ្វារមាសរបស់អ្នកនឹងបិទជិត ឬដុះសន្ទះព្រហ្មចារីយ្យឡើងថ្មី ប្រសិនបើវាមិនមានសកម្មភាពមួយរយៈ។ សូម្បីតែពេលដែលអ្នកមិនបានរួមភេទក៏ដោយ រាងកាយរបស់អ្នកនៅតែផលិតអ័រម៉ូនអឺសស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន ហើយអ័រម៉ូនទាំងនេះនឹងរក្សាជញ្ជាំងទ្វារមាសឱ្យនៅបើក និងបត់បែនបាន។ ដូចគ្នានឹងឡេលាបដែលជួយមិនឱ្យដៃស្ងួតក្នុងរដូវរងារ អឺស្ត្រូសែនជួយឱ្យសើម និងរក្សារនាំងទ្វារមាស ឬផ្នត់ដែលអាចឱ្យទ្វារមាសរីកធំបាននៅពេលដែលអ្នកមានរំញោចវិញ។

វាអាចទៅរួចដែលទ្វារមាសថយចុះទំហំ ប៉ុន្តែបញ្ហានេះកើតឡើងបន្ទាប់ពីការអស់រដូវ និងបន្ទាប់ពីការឈប់រួមភេទយូរ។ យូរៗទៅស្ត្រីអស់រដូវដែលមានការផ្គត់ផ្គង់អ័រម៉ូនអឺសស្ត្រូសែនថយចុះអាចសម្គាល់ឃើញថា ទំហំនៃទ្វាមាសកាន់តែតូចទៅៗ ប្រសិនបើពួកគេមិនចូលរួមក្នុងការរួមភេទ។ ប៉ុន្តែតាមបទពិសោធន៍គ្លីនិករបស់គ្រូពេទ្យ វាច្រើនតែកើតឡើងបន្ទាប់ពីរយៈពេល ៥ ឆ្នាំ ឬច្រើនជាងនេះ៕