ការឈឺចុកចាប់អំឡុងពេល ឬបន្ទាប់ពីរួមភេទ អាចបណ្តាលមកពីរឿងជាច្រើនដូចជា ៖
- ជំងឺ
- ការឆ្លងមេរោគ
- បញ្ហារាងកាយ
- បញ្ហាផ្លូវចិត្ត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ហេតុអ្វីការរួមភេទ ធ្វើឲ្យបុរសឈឺចុកចាប់?
មូលហេតុមួយចំនួន ដែលធ្វើឲ្យបុរសឈឺចុកចាប់ក្នុងពេលរួមភេទគឺ ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការឆ្លងមេរោគ ដែលជាហេតុបណ្តាលឲ្យបុរសមានការឈឺចាប់ និងរមាស់
- ឆ្លងជំងឺកាមរោគណាមួយដោយមិនដឹងខ្លួន
- ប្រសិនបើស្បែកគ្របក្បាលលិង្គមានលក្ខណៈតឹងណែន ការជ្រៀតចូលអាចមានការឈឺចាប់ នៅពេលស្បែកគ្របក្បាលលិង្គត្រូវបានរុញថយក្រោយ
- ការដាច់រហែកស្បែកគ្របក្បាលលិង្គដែលមិនអាចមើលឃើញ ប៉ុន្តែ វាបណ្តាលឲ្យឈឺចាប់ ហើយឈឺចាប់យ៉ាងខ្លាំងនៅជុំវិញកន្លែងដាច់រហែកនោះ
- ការរលាកក្រពេញប្រូស្តាត
- ការឈឺ ឬហើមពងស្វាស ដែលអាចបណ្តាលមកពីការស្រៀវស្រើបផ្លូវភេទខ្លាំងពេក
- ការរួមភេទដោយប្រើកម្លាំងខ្លាំង ឬញាប់ពេក៕