ចំពោះអ្នកដែលមានហានិភ័យក្នុងការខ្សោយសមត្ថភាពផ្លូវភេទ ការធ្វើតាមគន្លឹះដូចខាងក្រោម ដើម្បីការពារបញ្ហាងាប់លិង្គ នឹងជួយអ្នកឲ្យមានសុខភាពបរិបូរណ៍។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

វិធីសាស្ត្រមួយចំនួនដែលអ្នកអាចធ្វើបាន ដើម្បីការពារវារួមមាន ៖

– ឈប់ជក់បារី
– ធ្វើលំហាត់ប្រាណជាទៀងទាត់
– រក្សាទម្ងន់ឲ្យនៅបានល្អ
– រំលឹកថ្នាំរបស់អ្នកជាមួយនឹងគ្រូពេទ្យ និងសួរអំពីថ្នាំជំនួសសម្រាប់ថ្នាំណាដែលអាចបណ្តាលឲ្យខ្សោយផ្លូវភេទ

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

– ប្រើថ្នាំទៅតាមការណែនាំរបស់គ្រូពេទ្យ
– ចៀសវាងការផឹកស្រាច្រើនពេក
– ចៀសវាងប្រើថ្នាំញៀន
– ប្រសិនបើអ្នកមានជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម ឬជំងឺតម្រងនោម សូមធ្វើតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីរក្សាបញ្ហានេះឲ្យនៅមានលំនឹង៕