មិនមែនគ្រប់គ្នាសុទ្ធតែមានលុយសម្រាប់របបអាហារបំប៉នដែលគេពាណិជ្ជកម្មថ្លៃៗ ឬគ្រូបង្វឹកសម្រកទម្ងន់ផ្ទាល់ខ្លួននោះទេ។ ហើយអ្នកប្រហែលជាមិនមានឆន្ទៈទប់ទល់នឹងការរាប់កាឡូរីសម្រាប់រយៈពេលយូរនោះដែរ។ ប៉ុន្តែនេះមិនមានន័យថា អ្នកមិនអាចផ្លាស់ប្តូររាងកាយរបស់អ្នកបានទេ។ ប្រើវិធីងាយៗទាំងនេះ ដើម្បីស្រកទម្ងន់និងស្រកចុះដោយមិនរអ៊ូ ឬចំណាយអ្វីនោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
១. រៀនអានស្លាកលើអាហារ
មធ្យោបាយងាយស្រួលបំផុតដើម្បីបញ្ចុះទម្ងន់ គឺត្រូវយកចិត្តទុកដាក់លើស្លាកម្ហូបអាហារ។ ប្រសិនបើអ្នកចង់រាប់កាឡូរីដោយជោគជ័យ អ្នកត្រូវការជំនាញនេះ។ អ្នកគួរតែដឹងពីរបៀបស្វែងរកមាតិកាកាឡូរីរបស់អាហារ ហើយសំខាន់ជាងនេះទៅទៀតនោះគឺទំហំរបស់វា។ ប៉ុន្តែត្រូវប្រយ័ត្នព្រោះលេខខ្លះមិនតែងតែត្រឹមត្រូវទេ។ ការប្រៀបធៀបស្លាកគឺមានសារៈសំខាន់ណាស់សម្រាប់ការជ្រើសរើសជម្រើសដែលមានសុខភាពល្អបំផុតដែលត្រូវការដើម្បីបញ្ចុះទម្ងន់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
២. បរិភោគអាហារសម្រន់ដើម្បីសុខភាព
អ្នកអាចជួយការពាររាងកាយកុំឱ្យលើស និងរក្សាកម្រិតជាតិស្ករក្នុងឈាមបានដោយញ៉ាំអាហារសម្រន់ដែលមានសុខភាពល្អរៀងរាល់ ៣ ម៉ោងម្តង។ ការឃ្លានពេកនឹងធ្វើឱ្យប៉ះពាល់ដល់ការខិតខំរបស់អ្នកក្នុងការញ៉ាំឱ្យបានល្អប្រសើរ ហើយអនុវត្តការគ្រប់គ្រងចំណែកអាហារឱ្យត្រឹមត្រូវ។ ត្រូវប្រាកដថាអ្នកដឹងថាតើអាហារសម្រន់គួរមានប៉ុន្មានកាឡូរី បន្ទាប់មកមានបំណងទទួលទានអាហារសម្រន់ដែលមានសុខភាពល្អ ដូចជាផ្លែប៉ោម និងផ្លែឈើដ៏ទៃទៀត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
៣. ទប់ស្កាត់ការឃ្លានអាហារជាមួយនឹងជាតិសរសៃ
អាហារដែលសំបូរទៅដោយជាតិសរសៃមិនត្រឹមតែផ្តល់នូវសារធាតុចិញ្ចឹមដែលជួយពង្រឹងសុខភាពរបស់អ្នក និងកាត់បន្ថយហានិភ័យរបស់អ្នកចំពោះជំងឺនោះទេ ពួកវាក៏អាចជួយអ្នកសម្រកទម្ងន់បានដែរ។ ពួកវាមានកាឡូរីទាបតាមធម្មជាតិ ដូច្នេះអ្នកអាចញ៉ាំវាបានច្រើនហើយមានកន្លែងទំនេរតិចក្នុងរបបអាហាររបស់អ្នកចំពោះអាហារដែលមិនសូវមានសុខភាពល្អ។
លើសពីនេះទៅទៀតជាតិសរសៃដែលមាននៅក្នុងអាហារ និងផលិតផលគ្រាប់ធញ្ញជាតិនឹងជួយឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ (ដែលជួយអ្នកក្នុងការគ្រប់គ្រងកម្រិតអាហារ និងជៀសវាងការបរិភោគនៅពេលអ្នកមិនឃ្លាន) ហើយជាលទ្ធផល អ្នកនឹងស្រកទម្ងន់៕