សម្រាប់អ្នកខ្លះ ការមិនបរិភោគអាហារពេលព្រឹកអាចទទួលបានអត្ថប្រយោជន៍។ ជាពិសេស វាអាចអនុញ្ញាតឱ្យអ្នកបម្រុងទុកកាឡូរីរបស់អ្នកសម្រាប់ពេលក្រោយ – ដែលគេហៅថាជាការតមអាហារបណ្តោះអាសន្ន។ នៅទីបំផុត នេះអាចមានន័យថា អ្នកប្រើប្រាស់កាឡូរីតិចជាងមុនពេញមួយថ្ងៃ ដែលជាហេតុបណ្តាលឱ្យអ្នកស្រកទម្ងន់។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ឧទាហរណ៍ ការពិនិត្យឡើងវិញនៅឆ្នាំ ២០១៩ បានពិនិត្យមើលការសិក្សាដែលផ្តោតទៅលើអាហារពេលព្រឹកចំនួន ១៣ ហើយបានរកឃើញថា អ្នកដែលញ៉ាំអាហារពេលព្រឹកទទួលទានកាឡូរីច្រើនក្នុងមួយថ្ងៃ។

តើការរំលងអាហារពេលព្រឹកប៉ះពាល់ដល់ការរំលាយអាហាររបស់អ្នកទេ? ប្រហែលជា​មិន។ អ្នកជំនាញសម្រកទម្ងន់ខ្លះធ្លាប់និយាយថា ការរំលងអាហារពេលព្រឹកអាចបណ្តាលឱ្យការរំលាយអាហាររបស់អ្នកថយចុះ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ប៉ុន្តែការពិនិត្យឡើងវិញនាឆ្នាំ ២០១៩ ដដែលបានបញ្ជាក់ថាទោះបីជាមានជំនឿយូរយារមកហើយ គឺថាការមិនបរិភោគអាហារពេលព្រឹកមានប្រសិទ្ធភាពជួយរាងកាយរបស់អ្នករំលាយកាឡូរីខ្ពស់ និងការពារកុំឱ្យមានការញ៉ាំអាហារលើសនៅពេលក្រោយ។ ចុងក្រោយ គ្មានភាពខុសគ្នារវាងអ្នកមិនញ៉ាំអាហារពេលព្រឹក និងអ្នកញ៉ាំនោះទេ

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ការព្រួយបារម្ភមួយជាមួយនឹងការមិនញ៉ាំអាហារពេលព្រឹករបស់អ្នកគឺថាវាអាចនាំឱ្យមានកង្វះសារធាតុចិញ្ចឹម និងវីតាមីន។ ការសិក្សាឆ្នាំ ២០១៤ ពិនិត្យមើលផលប៉ះពាល់នៃអាហារពេលព្រឹកលើកុមារ និងក្មេងជំទង់កាណាដា។

ពួកគេបានសន្និដ្ឋានថា អ្នកដែលមិនបរិភោគអាហារពេលព្រឹក គឺខ្វះវីតាមីន D កាល់ស្យូម ជាតិដែក និងម៉ាញ៉េស្យូម ក៏ដូចជាវីតាមីន A ផូស្វ័រ និងស័ង្កសី។ បរិមាណសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ទាំងនេះអាចបណ្តាលឱ្យគេងមិនលក់ ធ្លាក់ទឹកចិត្ត និងងាយឆ្លងមេរោគ៕