ការបណ្ដុះសេចក្ដីស្រឡាញ់ដែលចេះអាណិតអាសូរ។ឮ
អ្នកអាចងាយនឹងខឹងដៃគូរបស់អ្នក នៅពេលអ្នកមានអារម្មណ៍រំខាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចប្រាស្រ័យទាក់ទងអារម្មណ៍របស់អ្នកដោយមិនឈ្លើយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សេចក្ដីស្រឡាញ់ដែលចេះយោគយល់ គឺផ្ទុយពីការមិនចេះអត់ធ្មត់ ភាពក្រអឺតក្រទម និងកំហឹង។ អ្នកនឹងកាន់តែរីករាយនឹងភាពស្និទ្ធស្នាល ហើយធ្វើកិច្ចការដែលមានតំលៃជាង មុនប្រសិនបើអ្នកទទួលស្គាល់ថា ដៃគូរបស់អ្នកមានគំនិតបំណងប្រាថ្នា និងការតស៊ូផ្ទាល់ខ្លួន។ ទោះបីជាពួកគេអាចបំពេញតាមសំណើរ ពួកគេអាចចំណាយពេលយូរជាងអ្វីដែលអ្នកចង់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
រាល់ទំនាក់ទំនង គឺដូចជាការដាំកូនឈើដែលមិនចេះរីងស្ងួត ដែលទាមទារការការពារជាប្រចាំ។ ចាត់ទុកទំនាក់ទំនងរបស់អ្នកជាអ្វីដែលពិសិដ្ឋដែលអាចជម្រុញការលើកទឹកចិត្តរបស់អ្នកឱ្យកើនឡើងក្នុងភាពអត់ធ្មត់ និងចិត្តល្អ។
ការគាំទ្រ
ការគាំទ្រជាទូទៅ គឺមានប្រយោជន៍។ ទោះជាយ៉ាងណាក៏ដោយ ទម្រង់នៃការគាំទ្រដ៏មានឥទ្ធិពលបំផុត គឺផ្តល់នូវអ្វីដែលដៃគូរបស់អ្នកត្រូវការក្នុងស្ថានភាពជាក់លាក់មួយ។
ឧទាហរណ៍ នៅពេលដែលដៃគូអ្នកកំពុងមានអារម្មណ៍ភ័យស្លន់ស្លោរពេលប្រឡងបញ្ចប់និក្ខេបបទរបស់ម៉ាស្ទ័រ អ្នកគួរព្យាយាមប្រមូលឯកសារនានាដែលមានប្រយោជន៍ចំពោះគាត់ ហើយលើកទឹកចិត្តគាត់ និងចាំជួយកាត់ពេលគាត់ត្រូវការ។ សកម្មភាពឆ្លើយតបតិចតួចទាំងនេះនឹងនាំឱ្យអ្នកខិតកាន់តែជិតគ្នា។
វាជាអាកប្បកិរិយានៃ “តើអ្នកត្រូវការអ្វីពីខ្ញុំ ដើម្បីឱ្យមានការរីកចំរើន?” នោះគឺការចិញ្ចឹមសេចក្តីស្នេហា។ ដូចគ្នានេះដែរ ចូរសុំអ្វីដែលអ្នកត្រូវការ។ វាប្រសើរជាងការបង្ហាញការឆាប់ខឹង។ ដៃគូរបស់អ្នកសមនឹងទទួលបានឱកាសដើម្បីព្យាយាម ទោះបីជាពួកគេមិនអាចបំពេញតាមការស្នើសុំរបស់អ្នកក៏ដោយ៕