ចំពោះរឿងសត្វល្អិតលើគ្រែ ពួកគេហាក់មិនបង្កការគំរាមកំហែងផ្នែកវេជ្ជសាស្ត្រធ្ងន់ធ្ងរនោះទេ ដូច្នេះវិធីល្អបំផុតដើម្បីព្យាបាលពួកវា គឺតាមរយៈថ្នាំប្រឆាំងនឹងអ៊ីស្តាមីន ថ្នាំសម្លាប់មេរោគ ហើយព្យាយាមជៀសវាងពីការកោស ឬអេះកន្លែងដែលរងផលប៉ះពាល់លើស្បែករបស់អ្នក។ បន្ទាប់ពីនេះ រឿងសត្វល្អិតលើគ្រែ អាចត្រូវបានព្យាបាលដោយការបាញ់ថ្នាំសម្លាប់សត្វល្អិតតាមការណែនាំរបស់គ្រូពេទ្យ ឬអ្នកជំនាញ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខណៈពេលដែលចៃឆ្កែ ជាធម្មតាគ្រាន់តែជាការរំខានមួយ វាជាការសំខាន់ដែលត្រូវដឹងថា ចៃឆ្កែក៏ផ្ទុកបាក់តេរីដែលបង្កឱ្យមានជំងឺចំពោះមនុស្សដែរ ដូចជាជំងឺហឺត និងប៉េស្ត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទោះយ៉ាងណា ភាគច្រើន បញ្ហាចៃឆ្កែខាំអាចត្រូវបានព្យាបាលដោយក្រែម hydrocortisone មួយភាគរយ និង/ឬថ្នាំប្រឆាំងនឹងអ៊ីស្តាមីន (antihistamines)។ អ្នកក៏អាចកម្ចាត់ការចៃឆ្កែដោយថ្នាំសម្លាប់សត្វល្អិតនៅលើគ្រែ ឬកន្លែងផ្សេងៗផងដែរ។ លើសពីនេះទៀត ការលាបថ្នាំការពារសត្វល្អិតតាមបទដ្ឋានណែនាំអាចជួយអ្នកឱ្យចៀសផុតពីបញ្ហាទាំងនេះ។
វេជ្ជបណ្ឌិត Elliott មានប្រសាសន៍ថា “ធាតុផ្សំដែលត្រូវបានណែនាំដោយអ្នកជំនាញ ឬគ្រូពេទ្យ អាចទទួលបានប្រសិទ្ធភាពការពារយូរអង្វែងប្រឆាំងនឹងចៃឆ្កែ និងសត្វល្អិតដទៃទៀត”។
និយាយជារួម ប្រសិនបើអ្នកមិនច្បាស់ថាតើអ្វីដែលបណ្តាលឱ្យមានបញ្ហា ឬអ្នកចង់ការពារ ឬព្យាបាលបែបណា អ្នកគួរទៅជួបគ្រូពេទ្យ ឬអ្នកជំនាញខាងស្បែក ឬសត្វល្អិត៕