ប្រសិនបើអ្នកជាម្តាយ ឬនឹងក្លាយជាម្តាយគេឆាប់ៗនេះ វាជារឿងធម្មតាទេ ដែលអ្នកមានសំណួរអំពីអ្វីដែលមានសុវត្ថិភាពបំផុតសម្រាប់កូនរបស់អ្នកក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ (COVID-19)។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ភ័ស្តុតាង គឺមានច្រើនលើសលប់ក្នុងការគាំទ្រការបំបៅកូនដោយទឹកដោះម្តាយ។ ការប៉ះពាល់ស្បែក និងស្បែកដំបូង និងការបំបៅកូនដោយទឹកដោះផ្តាច់មុខអាចជួយឱ្យកូនរបស់អ្នកលូតលាស់បានល្អ ហើយមិនមានហេតុផលអ្វីដែលត្រូវបញ្ឈប់ បន្ទាប់ពីមានវីរុសនេះកើតឡើងនោះឡើយ។ រហូតមកដល់បច្ចុប្បន្ននេះ ការឆ្លងវីរុសកូវីដ-១៩ (វីរុសដែលអាចបង្កឱ្យមានការឆ្លង) តាមរយៈទឹកដោះម្តាយ និងការបំបៅកូនដោយទឹកដោះមិនបានរកឃើញទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនបើអ្នកនឹងសម្រាលកូនឆាប់ៗនេះ អ្នកគួរតែត្រូវបានគាំទ្រក្នុងការបំបៅកូនដោយសុវត្ថិភាព។
នេះគឺជាចម្លើយមួយចំនួនចំពោះសំណួរទូទៅពីអ្នកម្តាយដែលទើបនឹងកើត និងរំពឹងថានឹងជួយផ្តល់នូវបទពិសោធន៍ដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នក និងកូនរបស់អ្នក។
តើខ្ញុំគួរបំបៅកូនដោយទឹកដោះក្នុងពេលមានជំងឺរាតត្បាតឬទេ?
ពិតប្រាកដណាស់! ទឹកដោះម្តាយផ្តល់នូវអង្គបដិប្រាណដែលផ្តល់ឱ្យទារកគ្រប់ទីកន្លែង បង្កើនសុខភាព និងការពារពួកគេពីការឆ្លងមេរោគជាច្រើន។ អង្គការពាររាងកាយ និងកត្តាជីវសាស្រ្តសកម្មនៅក្នុងទឹកដោះម្តាយអាចប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគកូវីដ-១៩ ប្រសិនបើទារកត្រូវបានឆ្លងមេរោគនេះផងដែរ។
ប្រសិនបើកូនរបស់អ្នកមានអាយុតិចជាង ៦ ខែ គាត់គួរតែត្រូវបានបំបៅដោយទឹកដោះម្តាយតែម៉្យាងគត់។ នៅពេលកូនរបស់អ្នកមានអាយុលើសពី ៦ ខែ បន្តបំបៅកូន រួមជាមួយនឹងអាហារបំប៉នដែលមានសុវត្ថិភាព និងមានសុខភាពល្អ៕