ប៊្លូបឺរី គឺជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពល ហើយអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបាន។
បើនិយាយពីផ្លែប៊្លូបឺរី វាប្រហែលមិនមែនជាការពេញនិយមដូចជាផ្លែស្ត្របឺរីនោះទេ ប៉ុន្តែវាប្រាកដជាមានអ្នកគាំទ្រដោយសារអត្ថប្រយោជន៍ជាច្រើនដែលគួរឱ្យភ្ញាក់ផ្អើល។ ផ្លែប៊្លូបឺរី ស្ថិតក្នុងកំពូលផ្លែឈើដ៏អស្ចារ្យ ដូច្នេះវាមានគុណប្រយោជន៍ជាច្រើនចំពោះសុខភាព។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មានដើមកំណើតនៅអាមេរិកខាងជើង ផ្លែប៊្លូបឺរី ត្រូវបានប្រើតាំងពីសម័យបុរាណក្នុងការរៀបចំធ្វើជាស៊ុប និងមុខម្ហូបផ្សេងៗទៀត។ រសជាតិឈ្ងុយឆ្ងាញ់របស់វា ត្រូវបានគេលាយបញ្ចូលគ្នាយ៉ាងល្អជាមួយនឹងមុខម្ហូបជាច្រើន ជាពិសេសបង្អែម ដែលវាត្រូវបានគេប្រើយ៉ាងពេញនិយមដើម្បីធ្វើនំខេក ឈីស និងនំផ្សេងទៀត។ វាក៏ត្រូវបានគេយកមកញ៉ាំស្រស់ ឬធ្វើជាតែផងដែរ។ សព្វថ្ងៃ ផ្លែប៊្លូបឺរី មាននៅក្នុងទំរង់ស្រស់ (ដែលជារឿយៗថ្លៃណាស់នៅឥណ្ឌា) ស្ងួត ឬដាក់ក្នុងកំប៉ុងជាដើម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អត្ថប្រយោជន៍ចំពោះសុខភាពរបស់ផ្លែប៊្លូបឺរី
ទោះបីជាវាមិនងាយស្រួលក្នុងការបញ្ចូលវាទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកក្តី ប៉ុន្តែការញ៉ាំវាម្តងម្កាល ក៏អាចបង្ហាញថា វាមានអត្ថប្រយោជន៍សម្រាប់អ្នក។
ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិដែលមិនគួរឱ្យជឿ ដែលធ្វើឱ្យវាក្លាយជាផ្លែឈើដ៏អស្ចារ្យ ៖
១. ប្រភពដ៏អស្ចារ្យនៃសារធាតុប្រឆាំងអុកស៊ីតកម្ម
២. ជំរុញប្រព័ន្ធភាពស៊ាំ
៣. ជួយជួសជុលជាតិខ្លាញ់អាក្រក់ក្នុងរាងកាយ
៤. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
៥. ជំរុញសុខភាពខួរក្បាល
៦. គ្រប់គ្រងជាតិស្ករក្នុងឈាម
៧. ប្រភពដ៏ល្អនៃវីតាមីន ជាតិរ៉ែ និងជាតិសរសៃ៕