ពាក្យថា “គ្រុនក្តៅដោយសារវីរុស” ច្រើនតែត្រូវបានមនុស្សយល់ច្រលំ។ គ្រុនក្តៅ មិនមែនជាជំងឺទេ ប៉ុន្តែគ្រាន់តែជារោគសញ្ញាប៉ុណ្ណោះ។ នៅពេលភ្នាក់ងារបង្កជំងឺវាយប្រហាររាងកាយរបស់យើង ក្នុងការឆ្លើយតបទៅនឹងការលុកលុយរបស់ពួកមេរោគ ប្រព័ន្ធភាពស៊ាំរបស់យើងនឹងបញ្ចេញនូវអង្គប្រឆាំងការរលាកដែលបង្កឱ្យមានសីតុណ្ហភាពរាងកាយលើសពី ៣៧ អង្សារសេ (សីតុណ្ហភាពរាងកាយធម្មតា) ដើម្បីបង្ក បរិយាកាសមិនស្រួលសម្រាប់ភ្នាក់ងារបង្កជំងឺរស់នៅ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រភេទភ្នាក់ងារបង្កជំងឺផ្សេងៗគ្នាដូចជាវីរុស បាក់តេរី ផ្សិត និងគ្រុនផ្តាសាយធំអាចវាយប្រហាររាងកាយរបស់យើង ហើយបង្កើនសីតុណ្ហភាព។ ទោះជាយ៉ាងណាក៏ដោយ នៅពេលការបង្ករោគដោយវីរុស គឺជាមូលហេតុនៅពីក្រោយសីតុណ្ហភាពរាងកាយខ្ពស់ វាត្រូវបានគេស្គាល់ថាជាគ្រុនក្តៅវីរុស។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាការកត់សម្គាល់ ការបង្ករោគដោយវីរុសអាចវាយប្រហារផ្នែកណាមួយនៃរាងកាយដូចជាសួត តម្រងនោម និងពោះវៀន ហើយសីតុណ្ហភាពដែលឡើងខ្ពស់នេះ គឺជាការបង្ហាញថាប្រព័ន្ធភាពស៊ាំរបស់យើងបានចាប់ផ្តើមប្រយុទ្ធប្រឆាំងនឹងវីរុស។
អាការៈគ្រុនក្តៅដោយសារវីរុសខ្លះអាចថយចុះក្នុងរយៈពលពីរបីថ្ងៃ ប៉ុន្តែខ្លះទៀតអាចមានរយៈពលយូរថ្ងៃ។ វាជាការល្អប្រសើរ ដើម្បីពិគ្រោះជាមួយអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ប្រសិនបើគ្រុនក្តៅនៅតែមានរយៈពេល ៣-៤ ថ្ងៃ។
រោគសញ្ញានៃគ្រុនក្តៅដោយសារវីរុស
សីតុណ្ហភាពខ្ពស់នៅក្នុងគ្រុនក្តៅដោយសារវីរុសអាចមានចន្លោះពី ៣៧ អង្សារសេដល់ជាង ៣៩ អង្សារសេ។ រោគសញ្ញាផ្សេងទៀតដែលអាចកើតមានតាមសីតុណ្ហភាព អាស្រ័យលើប្រភេទវីរុសដែលនៅពីក្រោយ។ រោគសញ្ញាទូទៅមួយចំនួនរួមមាន ៖
- ឈឺក្បាល
- ញាក់
- ឈឺខ្លួន
- អស់កម្លាំង
- បែកញើស
- ការបាត់បង់ចំណង់អាហារ
- វិលមុខ
- ច្រមុះហៀរសំបោរ
- កន្ទួលលើស្បែក
- ការខ្វះជាតិទឹក
- ឈឺក
- ក្រហមភ្នែក។
សម្គាល់ ៖ គ្រុនក្តៅដោយសារវីរុសច្រើនតែចាប់ផ្តើមក្នុងរយៈពេល ១៦-៤៨ ម៉ោង បន្ទាប់ពីឆ្លងរោគ បន្ទាប់មកមានរោគសញ្ញាផ្សេងទៀត។ ប្រភេទវីរុសខ្លះអាចចំណាយពេលរហូតដល់ ២១ ថ្ងៃដើម្បីបង្ហាញរោគសញ្ញា៕