តើអ្នកកំពុងរកមើលវិធីដែលចំណាយតិច និងមានសុវត្ថិភាព ដើម្បីថែរក្សាផ្ទះឱ្យស្អាតស្អំតាមធម្មជាតិមែនទេ? អ្នកអាចកាត់បន្ថយផលិតផលគីមី និងដែលមានក្លិនក្រអូបហួសកម្រិត ហើយសាកល្បងរបស់របរប្រើប្រាស់ក្នុងផ្ទះធម្មតាៗទាំងបួននេះបាន ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
១. ប្រេងអូលីវ
ប្រើវាដើម្បីរំអិល និងប៉ូលាគ្រឿងសង្ហារឹមឈើ។ អ្នកគ្រាន់តែលាយប្រេងអូលីវបីផ្នែកទៅក្នុងទឹកខ្មេះមួយផ្នែក ឬប្រេងអូលីវពីរផ្នែកទៅក្នុងទឹកក្រូចឆ្មាមួយផ្នែក ដើម្បីបន្ថែមក្លិន និងភាពស្អាត មុនពេលលាបលើគ្រឿងឈើ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
២. ដំឡូងបារាំង
ដំឡូងបារាំង អាចជម្រះស្នាម ឬភាពច្រែះចេញពីខ្ទះដុតនំ។ ចូរជ្រលក់ដំឡូងដាក់ក្នុងអំបិលមុនពេលដុសខាត់។
៣. ទឹកខ្មេះពណ៌ស
មានការប្រើប្រាស់ច្រើនសម្រាប់ទឹកខ្មេះពណ៌ស។ វាសម្អាតកម្រាលឥដ្ឋ បង្អួច និងកញ្ចក់រហូតដល់ទ្វារបន្ទប់ទឹក) ពេលលាយជាមួយទឹក និងសាប៊ូរាវបន្តិច មុនពេលយកប្រើដើម្បីសម្អាតរបស់នានា។ វាអាចកាត់យកស្នាមប្រឡាក់ និងមេរោគនានា។ អាចបន្ថែមម្សៅដុតនំបន្តិច ប្រសិនបើអ្នកចូលចិត្ត៕