ជំងឺរាតត្បាតនេះពិតជាបង្កការលំបាកសម្រាប់មនុស្សគ្រប់គ្នា – ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះ វារឹតតែត្រូវការតស៊ូខ្លះបន្ថែមទៀត ដើម្បីអាចនាំយកទារកចូលមកកាន់ពិភពលោកនេះ ជាពិសេសអ្នកដែលមានសុខភាពផ្លូវចិត្តស្រាប់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
Brittney Pohler ជំនួយការគ្រូពេទ្យឯកទេសខាងរោគស្ត្រីដែលទទួលការបណ្តុះបណ្តាលនៅមហាវិទ្យាល័យរដ្ឋតិចសាសបាននិយាយថា “រឿងមួយដែលខ្ញុំបានកត់សម្គាល់ និងឃើញកាន់តែច្រើន និងយកចិត្តទុកដាក់ជាងនេះទៅទៀត គឺចំនួនស្ត្រីដែលមានការថប់បារម្ភ និងធ្លាក់ទឹកចិត្ត”។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
Brittney Pohler និយាយថា ភាពឯកោដោយសារការរក្សាគម្លាតសុវត្ថិភាពសង្គម និងការចាកឆ្ងាយពីមនុស្សម្នា គឺពិបាកសម្រាប់សុខភាពផ្លូវចិត្ត។ អ្នកម៉ាក់ទើបសម្រាលកូនមិនអាចធ្វើពិធីបង្កក់កូន ឬការជួបជុំធំៗដែលមានមនុស្សច្រើន ជាពិសេសមិនបានទទួលការអបអរសាទរពីមិត្តភក្តិថែមទៀតផង។ វាអាចធ្វើឱ្យស្ត្រីមានផ្ទៃពោះមានសុខភាពល្អតាមដែលអាចធ្វើទៅបាន ប៉ុន្តែឥឡូវនេះពួកគេក៏មានអារម្មណ៍ឯកា និងគិតថា “បានចាក់សោរនៅខាងក្នុងផ្ទះរបស់ពួកគេសម្រាប់ការមានផ្ទៃពោះដ៏ធំមួយ”។
ជាការពិតណាស់ ម្តាយថ្មោងថ្មីក៏មានអារម្មណ៍ពីផលប៉ះពាល់នៃភាពឯកោផងដែរ។ អ្នកម៉ាក់មិនអាចចេញដើរក្រៅមកជាមួយទារកទើបនឹងកើតបានទេ ហើយអ្នកក៏ប្រហែលជាមិនមានក្រុមគ្រួសារ ឬមិត្តភក្តិមកសួរសុខទុកដូចដែលអ្នកបានធ្វើពីមុនមកដែរ ដូច្នេះវាឯកកោខ្លាំងណាស់ ចំពោះស្ត្រីទាំងនេះ។ លោកអ្នកអាចធ្វើការពិនិត្យ និងកែសម្រួលការរស់នៅខ្លះៗ ដើម្បីថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នកកំឡុងពេលមានជំងឺរាតត្បាតនេះ។ ចូរធ្វើឱ្យប្រាកដថា អ្នកគេងលក់ស្រួល សម្រាកគ្រប់គ្រាន់ និងញ៉ាំអាហារដែលមានតុល្យភាព និងសុខភាពល្អល្អ៕