ខាងក្រោមនេះ គឺជាផ្លែឈើដ៏អស្ចារ្យមួយចំនួន ដែលអ្នកគួរតែញ៉ាំឲ្យបានច្រើន ពីព្រោះ វាពិតជាមានប្រយោជន៍សម្រាប់សុខភាពទូទៅរបស់អ្នក ហើយវាក៏ងាយស្រួលក្នុងការញ៉ាំរៀបចំញ៉ាំ និងរកទិញផងដែរ។

(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

១. ផ្លែប៉ោម សំបូរជាតិសរសៃ វិតាមីន C និងអង់ទីអុកស៊ីដង់។ ផ្លែប៉ោម ជាជម្រើសដ៏ល្អបំផុត សម្រាប់អ្នកចង់ញ៉ាំអាហារសម្រន់បែបឆ្អែតៗ។
២. ផ្លែប័រ អាចនិយាយថាខុសគ្នាពីផ្លែឈើដទៃបន្តិច ពីព្រោះតែវាសំបូរជាតិខ្លាញ់ល្អ។ ផ្លែប័រ មានជាតិក្រែម រសជាតិឆ្ងាញ់ សំបូរជាតិសរសៃ ប៉ូតាស្យូម និងវីតាមីន C។

(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

៣. ផ្លែចេក ជាប្រភពដ៏ល្អបំផុតនៃប៉ូតាស្យូម។ ចេកក៏សំបូរជាតិសរសៃ និងវីតាមីន B6 ផងដែរ។
៤. បឺរីខៀវ មិនត្រឹមតែឆ្ងាញ់នោះទេ ប៉ុន្តែ វាជាប្រភពដ៏ល្អបំផុត នៃអង់ទីអុកស៊ីដង់។
៥. ក្រូច ជាប្រភពនៃវីតាមីន C ជាតិសរសៃ និងអង់ទីអុកស៊ីដង់។
៦. ស្រ្តបែរី មានសារធាតុចិញ្ចឹមជាច្រើន។ ស្រ្តបែរី មានវីតាមីន C ជាតិសរសៃ និងម៉ង់ហ្កាណែស៕