អ្នកប្រហែលជានឹងដឹងថា អ្នកស្រេកឃ្លានអាហារច្រើនជាងធម្មតា ប៉ុន្តែ អ្នកមិនចាំបាច់ “ញ៉ាំច្រើនពេក” ទេ ទោះបីអ្នកកំពុងរំពឹងថា មានកូនភ្លោះ ឬកូនបីក៏ដោយ។

សូមព្យាយាមញ៉ាំអាហារពេលព្រឹកដែលមានសុខភាពល្អជារៀងរាល់ថ្ងៃ ពីព្រោះវាអាចជួយអ្នកឲ្យចៀសវាងការញ៉ាំអាហារផ្តេសផ្តាសដែលមានជាតិខ្លាញ់ និងស្ករខ្ពស់ ដែលនេះគឺពិតជាមិនល្អសម្រាប់សុខភាពរបស់អ្នកឡើយ។ ការញ៉ាំអាហារលើសកម្រិត ឬមានជាតិផ្អែមខ្ពស់អាចធ្វើឲ្យអ្នកឡើងទម្ងន់ខ្លាំង ហើយប្រឈមមុខទៅនឹងជំងឺទឹកនោមផ្អែម។

ការញ៉ាំអាហារមានសុខភាពល្អ ជារឿយៗមានន័យថា គ្រាន់តែផ្លាស់ប្តូរបរិមាណអាហារខុស ៗគ្នាដែលអ្នកបរិភោគ ដូច្នេះ របបអាហាររបស់អ្នក គឺអាចខុសគ្នាពីធម្មតា ជាជាងការកាត់បន្ថយចំណីអាហារដែលអ្នកចូលចិត្តទាំងអស់។ អ្នកអាចប្រើការណែនាំ Eatwell Guide ដើម្បីទទួលបានតុល្យភាពនៃរបបអាហាររបស់អ្នក។

វាបង្ហាញអ្នកពីបរិមាណនៃអាហារដែលអ្នកទទួលបានពីក្រុមអាហារនីមួយៗ ដើម្បីទទួលបានរបបអាហារមានតុល្យភាព និងមានសុខភាពល្អ៕