មូលហេតុចម្បងនៃជំងឺបេះដូងរីកធំ គឺដោយសារមានបញ្ហាក្នុងការផ្គត់ផ្គង់ឈាមទៅឲ្យបេះដូង ដោយសារការស្ ទះដែលបង្កឡើងដោយសារជំងឺសរសៃឈាមបេះដូង និងជំងឺលើសសម្ពាធឈាម។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
មូលហេតុផ្សេងទៀត មានដូចជា៖
• ការឆ្លងមេរោគនៅបេះដូង
• ប្រឹសបេះដូងខុសធម្មតា
• ការមានផ្ទៃពោះ
• ជំងឺខ្សោយតម្រងនោម ដែលតម្រូវឱ្យលាងឈាម
• ការសេពគ្រឿងស្រវឹង ឬគ្រឿងញៀន
• ការឆ្លងមេរោគអេដស៍
• ហ្សែនដំណពូជ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
រោគសញ្ញា នៃជំងឺបេះដូងរីកធំ មានដូចជា៖
• ដកដង្ហើមបានខ្លី (ជាពិសេស ពេលខំប្រឹងអោន ឬពេលគេងរាបស្មើ)
• ហើមជើង
• ប៉ោងពោះ
• ឡើងទំងន់
• អស់កម្លាំង
• ញ័រទ្រូង ឬចង្វាក់បេះដូងលោតញាប់៕