បុរសភាគច្រើននៅតែគិតថា ការបញ្ចេញទឹកកាមច្រើនពេក អាចធ្វើឲ្យពួកគេខ្សោយ ឬខ្វះសារធាតុចិញ្ចឹមនៅក្នុងរាងកាយ។ ហើយអ្នកខ្លះគិតថា ទឹកកាមមានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ហើយពេលយើងបញ្ចេញវាញឹកញាប់ (រួមភេទញឹក) វានឹងធ្វើឲ្យរាងកាយខ្សោយកម្លាំង។ ហើយអ្នកខ្លះទៀត ក៏គិតផងដែរថា ការសម្រេចកាមដោយខ្លួនរាល់ថ្ងៃ គឺរឹតaតែគ្រោះថ្នាក់។

យ៉ាងណាមិញ ខាងក្រោមនេះ គឺជាការពិតមួយចំនួន ទាក់ទងទៅនឹងទឹកកាម និងការបញ្ចេញទឹកកាម ដែលអ្នកគួរស្វែងយល់ ៖

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  • បរិមាណទឹកកាម ដែលចេញក្នុងម្តងៗ មានត្រឹមតែប្រហែលមួយស្លាបព្រាកាហ្វេប៉ុណ្ណោះ
  • នៅក្នុងទឹកកាមនោះ មានមេជីវិតឈ្មោលប្រហែលពី ២០០ ទៅ ៥០០ លានក្បាល
  • នៅក្នុងទឹកកាម មេជីវិតឈ្មោលមានប្រមាណជា ១ ភាគរយ រីឯនៅសល់គឺជាជាតិស្ករ អាស៊ីតascorbic ទឹក អង់ស៊ីម អាស៊ីតស៊ីទ្រិក ប្រូតេអ៊ីន សង្កសី និងផូស្វ័រ

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

  • ក្នុងទឹកកាមមួយស្លាបកាហ្វេនោះ មាន ៥ ទៅ ៧ កាឡូរីប៉ុណ្ណោះ
  • ការបញ្ចេញទឹកកាមញឹកញាប់ មិនមែនមានន័យថា អ្នកខ្សោយ ឬបាត់បង់ជីវជាតិ នៅក្នុងរាងកាយនោះទេ ប៉ុន្តែ គ្រាន់តែអ្នកប្រហែលជាត្រូវការថាមពលច្រើន ដើម្បីធ្វើការរួមភេទទៀតប៉ុណ្ណោះ៕